ព័ត៌មានកីឡា

Manchester City បន្តនាំមុខកំពូលតារាង ខណៈ Aguero រកបាន Hat trick

ក្រុមបាល់ទាត់ Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយរក្សាកំពូលតារាងដាច់ពិន្ទុដដែល ក្រោយពីយកឈ្នះក្រុមសារិកាព្រៃ Newcastle ៣-១ យប់មិញនេះ។

ក្នុងនោះដែរខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero គឺជា Top Scorer របស់ក្រុម Manchester City ដែលកីឡាកររូបនេះ អាចរកបាន Hat trick ពោលស៊ុត៣គ្រាប់ម្នាក់ឯង​ ក្នុងចំណោមទាំង៣គ្រាប់របស់ក្រុម ដែលស៊ុតចូល Newcastle ។ ៣គ្រាប់របស់ របស់ក្រុម Manchester City ដែល Aguero ស៊ុតបាននៅនាទីទី៣៤,ដោយបាល់១១ម៉ែត្រនៅនាទីទី ៦៣ និង គ្រាប់ចុងក្រោយនៅនាទីទី៨៣ ខណ:ក្រុមភ្ញៀវ Newcastle រកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Jacob Murphy នៅនាទីទី៦៧ ។

ដូច្នេះហើយ ក្រុម Manchester City នៅតែបន្តឈរ​កំពូលតារាង Premier League ដដែល ដោយនាំមុខដាច់ ១២ពិន្ទុលើក្រុម​បីសាចក្រហម Manchester United ដែលជាគូប្រជែងដ៍ធំនោះ។

//www.youtube.com/watch?v=bhKtHu7iHEQ

មតិយោបល់