ព័ត៌មានកីឡា

Martial រកបាន៣ពិន្ទុឲ្យបីសាចក្រហម

ខ្សែប្រយុទ្ធមុខមាំបារាំង Anthony Martial បានក្លាយជាអ្នកដែលរក៣ពិន្ទុឲ្យ​ក្រុមបីសាចក្រហម Manchester United នៅលើទឹកដីរបស់ក្រុម Burnley យប់មិញនេះ។

ប៉ុន្មានប្រកួតចុងក្រោយនេះ Anthony Martial តែងតែរកគ្រាប់បាល់ឲ្យក្រុម​បីសាចក្រហម Manchester United ជានិច្ចបន្ទាប់ពីកីឡាករវ័យក្មេងបារាំងរូប​នេះ ស្ថិតក្នុងក្រសែភ្នែកលោក Jose Mourinho ច្រើនជាង Marcus Rashford នោះ។ ជាក់ស្តែងណាស់ Martial បានស្វែករក៣ពិន្ទុ ឲ្យ Man Utd ក្នុងការប្រកួតលើទឹកដីរបស់ក្រុម Burnley ដើម្បីបន្តប្រជែងពានជាមួយក្រុម Manchester City ទៀត។ ថ្វីបើ Man Utd តាមពីក្រោមក្រុមកំពូលតារាង​ Man City ដល់ទៅ១២ពិន្ទុក៍ដោយ តែក្រុមមួយនេះ នៅមិនទាន់អស់ឱកាសឈ្នះពាននៅឡើយទេ ព្រោះថាការប្រកួតនៅសល់ជាង១០ប្រកួតទៀត ដែលាសមរភូមិតានតឹងមួយ សម្រាប់ពួកគេក្នុងការបង្រ្គប់មហិច្ចតារបស់ពួកគេនោះ។

យ៉ាងណាវិញ ៣ពិន្ទុដែលបីសាចក្រហម Manchester United ទទួលបាននៅសប្តាហ៍នេះ គឺជាការស៊ុតរបស់ខ្សែប្រយុទ្ធបារាំង Anthony Martial នៅនាទីទី៥៤។

//www.youtube.com/watch?v=fU3nQOscwoM

មតិយោបល់