ព័ត៌មានកីឡា

Arsenal ស៊ុតមិនសំចៃ១តង់៤គ្រាប់

ក្រុមកាំភ្លើងធំ Arsenal ហាក់ដូចជាទើបជាពីរបួសអ៊ីចឹង បន្ទាប់ពីចាញ់ Bournamouth កាលពីប្រកួតលើកមុន ២-១ រួចមក ពេលនេះបានវាយបកយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៤-១ វិញ។

ជារឿងដ៍អស្ចារ្យ ដែលលេងត្រឹម ១តង់ប៉ុណ្ណោះ ពោលនៅក្នុងតង់ទី១ ក្រុមកាំភ្លើងធំ Arsenal អាចស៊ុតដល់ទៅ ៤គ្រាប់លើក្រុម Crystal Palace ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ Arsenal បែរជាមិនអាចធ្វើបានដូចតង់ទី១ឡើយ ដោយមិនអាចរកគ្រាប់បាល់បានបន្ថែមឡើយ តែបេឬជាត្រូវក្រុមភ្ញៀវ Crystal Palace វាយបកបាន១គ្រាប់មកវិញ។ ៤គ្រាប់ដែលកាំភ្លើងធំ Arsenal រកបាននៅតង់ទី១ នោះស៊ុតបានដោយកីឡាករ Nacho Monreal នៅនាទីទី៦, Alex Iwobi នៅនាទីទី១០, Lauret Koscielny និងខ្សែប្រយុទ្ធបារាំង Alexandre Lacazette នៅនាទីទី២២។ ចំណែក១គ្រាប់គត់របស់ក្រុម Crystal Palace វិញ រកបានដោយការស៊ុតរបស់កីឡាករ Luka Milivojevic នៅនាទីទី៧៨។

ដូច្នេះហើយ Arsenal បន្តឈរលេខ៦ ក្នុងតារាង ដោយតាមពីក្រោយក្រុម Tottenham Hotspur ត្រឹម២ពិន្ទុប៉ុណ្ណោះ ក្នុងការប្រជែង Europa League និង៥ពិន្ទុ ជាមួយក្រុម ហង្សក្រហម Liverpool ក្នុងការប្រជែងតំណែង Champion League ។

https://www.youtube.com/watch?v=nOryptWRCcY&t=15s

មតិយោបល់