ព័ត៌មានកីឡា

At. Madrid របូត២ពិន្ទុ

ក្រុម Atletico Madrid បានភ្លាត់ស្នៀតរបូត២ពិន្ទុយប់មិញនេះ ដោយលេងក្នុង​ទឹកដីខ្លួនឯង បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុម Girona ដែលធ្វើឲ្យការប្រជែងពានជាមួយក្រុម Barcelona កាន់មានគម្លាតពិន្ទុឆ្ងាយជាងមុន។

ជាក់ស្តែងណាស់ ការភ្លាត់មកលេងត្រឹមស្មើក្នុងដីនេះដែរ​ គឺជាលទ្ធផលមិនល្អឡើយ សម្រាប់ក្រុម Atletico Madrid ដែលកំពុងតែត្រូវការ​ពិន្ទុ ក្នុងការប្រជែងពានជាមួយក្រុម Barcelona ផងនោះ។ ក្នុងនោះដែរ​ Atletico Madrid រកបាន ១គ្រាប់មុន តាមរយ:ការស៊ុតរបស់ខ្សែប្រយុទ្ធបារាំង Antoine Griezmann តាំងពីនាទីទី៣៤ ដែលធ្វើឲ្យបញ្ចប់តង់ទី១ នាំមុខក្នុងលទ្ធផល ១-០ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Girona បានលេងយ៉ាងល្អវិញ ដោយអាចរកគ្រាប់បាល់តាមស្មើមកវិញ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Cristian Purto នៅនាទីទី៧៣។

តាមរយ:ការលេងបានត្រឹមស្មើនេះដែរ បានធ្វើឲ្យក្រុម Atletico Madrid តាមពីក្រោយក្រុមកំពូលតារាង Barcelona ៨ពិន្ទុ តែ Barcelona សល់១ប្រកួតក្នុងដៃយប់នេះ។

https://www.youtube.com/watch?v=3v7f7YMgqCk

មតិយោបល់