ព័ត៌មានកីឡា

Barcelona ស៊ុតមិនឲ្យចាញ់ Real Madrid

ក្រុម Barcelona នៅតែធ្វើបានយ៉ាងល្អ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់​ឡើយក្នុងក្របខ័ណ្ឌ Laliga បន្ទាប់ពីទៅបំបាក់ក្រុម Real Betis យ៉ាងចាស់ដៃ ៥-០ យប់មិញនេះ ត្រឹមការស៊ុត១តង់ប៉ុណ្ណោះ។

នេះគឺជាការលេងបានយ៉ាងល្អរបស់ក្រុមយក្សអេស្ប៉ាញ Barcelona ក្នុងការបន្តរកំពូលតារាង Laliga ដោយនាំមុខដាច់លើក្រុម Real Madrid ១៩ពិន្ទុ និងក្រុម Atletico Madrid ១១ពិន្ទុ។ ក្នុងនោះដែរ ក្រុម Barcelona បានទៅបំបាក់ក្រុម Real Betis ដល់ក្នុងដីក្នុងលទ្ធផល ៥-០ ដោយរកបានត្រឹម១តង់ប៉ុណ្ណោះ ដែលរកបានដោយ​ខ្សែបម្រើក្រូអាត Ivan Rakitic ១គ្រាប់ស៊ុតបាននៅនាទីទី៥៩, កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ២គ្រាប់ស៊ុតបាននៅនាទីទី៦៤ និង៨០, និងការស៊ុតរបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez ២គ្រាប់ រកបាននៅនាទីទី៦៩ និង៨៩។​

ដូច្នេះហើយ Barcelona បានរក្សាកំណត់ត្រាយ៉ាងល្អ នៅ Laliga ដោយមិនទាន់ស្គាល់ចាញ់ បន្តឈរកំពូលតារាង​ដាច់ពិន្ទុ លើក្រុមតាមពីក្រោយដដែល។

//www.youtube.com/watch?v=TG7g6MiavKM

មតិយោបល់