ព័ត៌មានកីឡា

ក្រោយខកខាន ២៧៣ថ្ងៃកន្លងមក BBC ធ្វើបានយ៉ាងល្អវិញ

ក្រុមស្តេចស Real Madrid បន្ទាប់លេងមិនសូវបានល្អនាពលកន្លងមកនោះបានម្រេច​ចិត្តប្តូរមកលេងទម្រង់ ៤-៣-៣ វិញ ដែលជាទម្រង់ប្រកប​ដោយភាពជោគជ័យរបស់លោក Zinedine Zidane នាពេលកន្លង ជាពិសេសនោះគឺការចាប់ផ្តើមយ៉ាងល្អវិញ របស់ BBC ក្នុងការបំបាក់ក្រុម Deprtivo Lacoruna ៧-១ យប់មិញនេះ។

ជាក់ស្តែងណាស់ ក្រុម Real Madrid បានបង្ហាញទម្រង់លេងយ៉ាងល្អ បំផុតក្នុងរដូវកាលនេះ ក្នុងការប្រកួតជាមួយ Deprtivo Lacoruna យប់មិញនេះ ដោយយកឈ្នះក្នុងលទ្ធផលយ៉ាងប្រសើរ ៧-១ ។ ថ្វីបើលោក Zidane មិនបានដាក់ Cristiano Ronaldo, Gareth Bale និង Karim Benzemma ឲ្យលេងជុំគ្នាក្នុងជម្រើស ១១នាក់ដំបូងក៍ដោយ ពោល Benzema ត្រូវប្តូរចូលជំនួស​ Borja Mayoral នៅនាទីទី៦៤ ចំណែក​ Bale ប្តូរចេញនៅនាទីទី៨៤ ក៍ដោយ តែតារាទាំង៣ នេះ ធ្វើបានយ៉ាងល្អ ក្នុងការជួយ Real Madrid ឲ្យឈ្នះ Deportivoយ៉ាងចាស់ដៃខណ:កីឡាករទាំង៣ លេជាមួយគ្នាប្រមាណជាជាង ១៧នាទី។ ក្នុងនោះដែរ Gareth Bale ស៊ុតបាន ២គ្រាប់ ខណ: Cristiano Ronaldo ស៊ុតបាន ២គ្រាប់ និងបោះបាល់​ឲ្យ Luka Modric ស៊ុត១គ្រាប់ ស្របពេលដែល Benzema មានចំណែកក្នុងការជួយឲ្យក្លិបឈ្នះផងដែរ។

ក្រោយពីការប្រកួតនេះចប់ កានតែធ្វើឲ្យ លោក Zidane ពិបានបន្តិចក្នុងរដូវក្តៅខាងមុខ ដែលក្រុមអធិរាជស Real Madrid ត្រូវលក់ចេញ កីឡាករកំពូលទាំង៣របស់ក្លិប ដើម្បីស្រវ៉ាកីឡាករល្បីៗមួយចំនួនវិញនោះ។ ក៍ប៉ុន្តែបើទោះជាយ៉ាងនេះក្តី តាមរយ:កិច្ចសម្ភាសន៍ ជាមួយ Sky Sports នៅពេលចប់ការប្រកួត លោក Zidane បានឲ្យដឹងថា ក្រុម Real Madrid លេងបានយ៉ាងល្អយប់នេះ ក៍ប៉ុន្តែក្លិបត្រូវតែលក់កីឡាករខ្លះ ហើយទិញកីឡាករថ្មី ដើម្បីផ្លាស់ប្តូរក្លិបឲ្យមានការរីកចម្រើនកាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo , Gareth Bale និង Karim Benzema បនខកខានលេងជំុគ្នារយ:ពេល ២៧៣ថ្ងៃកន្លងមកហើយ ខណ:ការប្រកួតជាមួយ Deportivo នេះគឺជាការប្រកួតដំបូងដែលមានវត្តមានតារាឆ្នើមទាំង៣រូបនេះលេងជុំគ្នា។

មតិយោបល់