ព័ត៌មានកីឡា

ឆាំង ពិសិដ្ឋ៖ ប្រាក់ដែលបានមកពីការលក់សំបុត្រចូលទស្សនាកម្មវិធី AWARD NIGHT នឹងយកទៅជួយអង្គការកុមាកំព្រា

គណ:កម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានរៀបចំកម្មវិធី AWARD NIGHT ដើម្បីចែកជូនពានរង្វាន់ដល់កីឡាករ គ្រូបង្វឹក នឹងអាជ្ញាកណ្តាល ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នឹងពានរង្វានសម្តេច ហ៊ុ​ន សែន ក្រោយចប់រដូវកាល ២០១៧ ។

នៅក្នុងសន្នសីទសារព័ត៌មានរសៀលថ្ងៃមិញ លោក ឆាំង ពិសិដ្ឋ ដែលជាលេខា​ប្រតិបត្តិ​នៃ​គណ:កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​​បាននិយាយថា៖ «នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​ពិធី​ពាន​រង្វាន់​នេះ​ឡើង។ ការ​រៀប​ចំ​នេះ​គឺ​ស្រប​តាម​​គោលការណ៍​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ាន​ អាស៊ី​ និង​ពិភព​លោក។ សម្រាប់អ្នកចូលរួមត្រូវមានសំបុត្រ ដែលដាក់លក់ ​​១​សំបុត្រ​តម្លៃ​ ៤​ពាន់​រៀល​ សម្រាប់​មនុស្ស​ម្នាក់ ខណ:ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើ​ប្រាស់​កិច្ច​ការ​មនុស្ស​ធម៌​ ក៏ដូចជាជួយអង្គការកុមាកំព្រា»។

កម្មវិធីប្រគល់រង្វាន់នេះ នឹងធ្វើនា​ល្ងាច​​​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ​៦​ដល់ ៨ ​យប់​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយមានក្លិបចំនួន​ ១៤​​​ ដែលនៅក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី រួមទាំងក្លិប​ធ្លាក់​ចេញ​ពី​លីគ​កំពូល​កម្ពុជា​គឺ​ គីរីវង់សុខសែន​ជ័យ​ ក្លិប​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ផងដែរ៕

មតិយោបល់