Post News Media ព័ត៌មានកីឡា វិសាខា គ្រោងយ...

វិសាខា គ្រោងយកកីឡដ្ឋាន វេស្ទើន ធ្វើម្ចាស់ផ្ទះនៅរដូវកាល ២០១៨នេះ

ក្លិបបាល់ទាត់ វិសាខា ដែលទើបឡើងមកលីគកំពូលនារដូវកាលថ្មី ២០១៨នេះ គ្រោងនឹងយកកីឡដ្ឋាន វេស្ទើន ធ្វើជាម្ចាស់ផ្ទះ បណ្តោះអាសន្ន នេះបើយោងតាម លោក ហុក សុជីវ័ន្ត បានប្រាប់។

គ្រូបង្វឹកក្លិប វិសាខា លោក ហុក សុជីវ័ន្ត បាននិយាយថា៖ « ក្នុងការស្វែងរកកីឡដ្ឋានបណ្តោះអាសន្ន ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតលីគ ថ្នាក់ដឹកនាំកំពុងតែពិភាគ្សាយកកីឡដ្ឋាន វេស្ទើន ព្រោះក្លិបចង់បានទីលានដែលនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីកីឡដ្ឋាន វេស្ទើន ថ្នាក់ដឹកនាំក៏ចង់យកកីឡដ្ឋានស្តាតចាស់ ធ្វើជាម្ចាស់ផ្ទះផងដែរ។ ប៉ុន្តែសេចក្តីសម្រេច នឹងបានដឹងច្បាស់នៅថ្ងៃទី២៥​ ដែលក្លិបគ្រោងធ្វើសន្និសីទសាព័ត៌មាន»។

សូមបញ្ជាក់ថា ក្រុមជើងឯកលីគលំដាប់ទី២ រដូវកាល ២០១៧ ក៏កំពុងធ្វើការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែរ ដែលមានទីតាំងស្ថិតនៅ ហ្គ្រេនភ្នំពេញ(Grand Phnom Penh) ដែលអាចរួចរាល់ក្រោយចប់ជើងទី១ នៃលីគកំពូលរដូវកាលថ្មីនេះ៕

Loading...