ព័ត៌មានកីឡា

អង្គរថាយហ្គឺរ ចុះកិច្ចសន្យាជាមួយ ចាន់ រិទ្ធី ជាគ្រូបង្ហាត់យុវជន នៅរដូវកាលថ្មីនេះ

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យាដល់គ្រូបង្វឹកយុវជន ចាន់ រិទ្ធី ដែលមានសញ្ជាតិខ្មែរជាផ្លូវការ ដែលមានកម្រិតសញ្ញាប័ត្រ AFC C License នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះ។

គ្រូយុវជន ចាន់ រិទ្ធី កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨០ ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមធ្វើការជាមួយក្លិប អង្គរថាយហ្គឺរ ព្រោះជាក្រុមដែលខ្ញុំធ្លាប់លេង ឥឡូវបានធ្វើជាគ្រូបង្ហាត់យុវជនផង ហើយខ្ញុំសប្បាយចិត្តដែលបានទទួលបទពិសោធន៍ និងចំណេះដឹងខ្លះៗពីគ្រូបរទេស ក្នុងការបង្ហាត់ របៀបរស់នៅក្នុងអាជីបបាល់ទាត់ ហើយខ្ញុំ នឹងខំប្រឹងជួយក្រុមឲ្យអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅមុខ និង ជោគជ័យក្នុងរដូវកាលថ្មីនេះ។

កាលនៅជាកីឡាករ ធ្លាប់លេងនៅ ក្រសួងការពារជាតិ, ខេមរាកីឡា, ភ្នំពេញក្រោន, Thai Army Fc (Thai Division 1), Nakhonpathom FC (Thai Division 1), Surin FC (Thai Division 2), បឹងកេត ,ត្រាយអាស៊ីភ្នំពេញ និង ខេមបូឌានថាយហ្គឺរ៕

រូបភាព៖ Angkor Tiger Football Club

មតិយោបល់