Post News Media ព័ត៌មានកីឡា Man City ឡើងទ...

Man City ឡើងទៅវគ្គផ្តាច់ព្រ័ត្ររង់ចាំ Arsenal និង Chelsea

ក្រុម​ Manchester City បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Carabao Cup ហើយ ក្រោយពីទម្លាក់ក្រុម Bristol City ដោយលទ្ធផលសរុបទាំង២ជើង ៥-៣ រង់ចាំក្រុម Arsenal និង Chelsea ដែលលេងក្នុងយប់នេះ។

ក្រោយពីបន្តមកយកឈ្នះ ក្រុម Bristol City ៣-២ យប់មិញនេះ ក្រុម Manchester City បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ហើយ ។ ជាក់ស្តែងណាស់ ៣គ្រាប់របស់ Man City រកបានដោយ ការស៊ុតរបស់កីឡាករ Leroy Sane នៅនាទីទៅ ៤៣, Sergio Aguero នៅនាទីទី ៥០ និង Kevin de Bruyne នៅនាទីទី ៩០ ខណ:ក្រុម Bristol Cty អាចរកបាន២គ្រប់វិញដែរ តាមរយ:ការស៊ុតរបស់កីឡាករ Marlon Park នៅនាទីទី ៦៤ និងការស៊ុតរបស់កីឡាករ Aden Flint នៅនាទីទី ៩០។ តាមរយ:ការយកឈ្នះ ៣-២ នេះបានធ្វើឲ្យ Man City ឈ្នះសរុបទាំង២ជើងក្នុងលទ្ធផល ៥-៣ កក់កៅអីផ្តាច់ព្រ័ត្រមុនគេ ដោយរង់ចាំការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និង តោខៀវ Chelsea យប់នេះ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ នៅទឹកដី Chelsea បានត្រឹម ០-០ ចុះយប់នេះវិញក្នុងទឹកដី Arsenal លទ្ធផលនឹងយ៉ាងណាវិញនោះ រង់ចាំតាមដានថា តើក្រុមណានឹងឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រជាមួយក្រុម Manchester City ។

Loading...