ព័ត៌មានកីឡា

អង្គរថាយហ្គឺរ ចុះកិច្ចសន្យានំាចូលគ្រូជំនួយថ្មីមកពីប្រទេសអេស្ប៉ាញ

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យាដល់គ្រូបង្វឹកជំនួយ JORDI ALUJA BERENGUE ដែលមានសញ្ជាតិអេស្ប៉ាញជាផ្លូវការ ដែលមានកម្រិតសញ្ញាប័ត្រ Spain License Level III នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះមុននេះបន្តិច។

គ្រូជំនួយ JORDI ALUJA BERENGUE កើតនៅថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ១៩៩៥ នាទីក្រុង CAMBRILS ប្រទេសអេស្ប៉ាញ បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំ មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមជាមួយ ក្លិប អង្គរថាយហ្គឺរ ពីព្រោះខ្ញុំគិតថា ខ្ញុំអាចជួយអភិវឌ្ឍន៏ និង អាចជួយគ្រូបង្គោល Oriol ក្នុងកិច្ចការប្រចាំថ្ងៃបាន ហើយនេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ ខ្ញុំសង្ឃឹមថាយើង នឹងធ្វើឲ្យរដូវកាលមួយដ៏អស្ចារ្យជាមួយក្លិប ហើយខ្ញុំ នឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម។

កាលនៅជាកីឡាករ ធ្លាប់លេងនៅ UCF Cambrils (U-10) និង Sant Cugat Fc (U-16) នឹងបទពិសោធជាគ្រូបង្វឹក UCF Cambrils (យុវជន), Sant Cugat Fc (យុវជន) និង FC Amposta (យុវជន) នាប្រទេសអេស៉្បាញ៕

រូបភាព៖ Angkor Tiger Football Club

មតិយោបល់