Post News Media ព័ត៌មានកីឡា ភ្នំពេញក្រោន ...

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយគ្រូពេទ្យព្យាបាលកីឡាករថ្មីមកពីអង់គ្លេស

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការចុះកិច្ចសន្យាជាមួយគ្រូពេទ្យព្យាបាលកីឡាករថ្មី លោក Samuel Mannings  សញ្ជាតិអង់គ្លេស ដែលជាសិស្សមកពីសាកលវិទ្យាល័យ Hertfordshire ប្រទេសអង់គ្លេស នឹងមានជំនាញផ្នែក Sports Therapy។

បុរសអង់គ្លេសរូបនេះ បានចូលរួមជាមួយក្លិបដើម្បីធ្វើការលើផ្នែកវេជ្ជសាស្រ្ត ពោលគឺមានតួនាទីក្នុងការថែទាំសុខភាព ក៏ដូចជាព្យាបាល​រាល់បញ្ហាផ្សេងៗដែលកើតមានឡើងលើកីឡាករទាំងឈុតធំ និង ក្រុមយុវជន ។ មួយវិញទៀត លោកគឺជាជំនួយការផ្នែកវេជ្ជសាស្រ្ត និង ជាអ្នកបង្ការរាល់ការរងរបួសផ្សេងៗរបស់កីឡាករលើទីលាន ។

សូមរំលឹកថា ភ្នំពេញក្រោន បានបញ្ចប់កិច្ចសន្យាជាមួយគ្រូពេទ្យថែរទាំកីឡាករសញ្ជាតិជប៉ុន Yuki Nakamura កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ មុននឹងនាំចូលគ្រូពេទ្យព្យាបាលកីឡាករថ្មី លោក Samuel Mannings នេះ៕

Loading...