Post News Media ព័ត៌មានកីឡា តោះមកមើល ឯកសណ...

តោះមកមើល ឯកសណ្ឋានថ្មីរបស់ក្លិប វិសាខា សម្រាប់រដូវកាល ២០១៨

ក្លិបបាល់ទាត់វិសាខា ដែលទើបឡើងមកលីគកំពូលកម្ពុជានូវរដូវកាល ២០១៨នេះ បានធ្វើការបង្ហាញឯកសណ្ឋានថ្មី សម្រាប់ប្រើប្រាស់ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលនឹងមកដល់ខែក្រោយ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ ក្លិបវិសាខា បានបង្ហាញឯកសណ្ឋានថ្មីដែលចែកចេញជា ២ឈុត ផ្សេងគ្នា សម្រាប់ប្រើប្រាស់នូវជំនួបក្នុងដី និងក្រៅដី។ ចំពោះអាវដែលមានពណ៌ខៀវ ឆ្នូតស លឿង ជាមួយនឹងខោពណ៌ខៀវ សម្រាប់ប្រើប្រាស់ក្នុងដី(ម្ចាស់ផ្ទះ) ស្របពេលដែលឯកសណ្ឋានអាវពណ៌ស ឆ្នូតក្រហម ខៀវ ជាមួយនឹងខោពណ៌ក្រហម គឺសម្រាប់ប្រើប្រាស់ក្រៅដី។

គួរបញ្ជាក់ថា ក្លិបដែលទើបបង្កើតឡើងនៅដើមឆ្នាំ២០១៧នេះ បានឡើងមកលីគកំពូលកម្ពុជារដូវកាល ២០១៨ បន្ទាប់ពីគ្រងជើងឯកនៃលីគលំដាប់ទី២កម្ពុជា រដុវកាល ២០១៧៕

Loading...