ព័ត៌មានកីឡា

Man City ត្រៀមបន្តកុងត្រាថ្មីជាមួយ Sterling

ក្រុមកំពូលតារាង​ Premier League មេឃខៀវ Manchester City បានត្រៀមរួចរាល់ហើយ ក្នុងការបន្ត​កុងត្រាថ្មីជាមួយខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ក្នុងពេលដ៍ខ្លីខាងមុខនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Pep Guadiola បានរៀបចំក្នុងការបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Raheem Sterling ។ ក្នុងនោះដែរ ក្រុម Manchester City នឹងតម្លើងតម្លៃពលកម្មដល់ Sterling ពី ២២ម៉ឺនផោនក្នុង១សប្តាហ៍ ដោយកើនដល់ ២៧៥០០០ពាន់ផោនក្នុង១សប្តាហ៍វិញ ។

តាមរយ:ការតម្លើងពលកម្មនេះដែរ បានធ្វើឲ្យ Raheem Sterling មានតម្លៃពលកម្មខ្ពស់មួយក្នុងចំណោមកីឡាករ​ទាំងអស់​របស់ Man City ។ គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលនេះ Sterlingស៊ុតបាន ១៨គ្រាប់ហើយឲ្យក្រុម Manchester City គិតគ្រប់ការប្រកួតទាំងអស់ ដែលនេះ​បង្ហាញឲ្យឃើញថា កីឡាករអង់គ្លេសរូបនេះ មានទម្រង់លេងយ៉ាងល្អ។

ដោយហេតុនេះហើយ ទើបធ្វើឲ្យ​ក្រុម Manchester City មានបំណងចង់បន្តកុងត្រាថ្មីឲ្យ Raheem Sterling ដើម្បីបន្តចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Sergio Aguero និង Gabriel Jesus ។

មតិយោបល់