ព័ត៌មានកីឡា

PSG យល់ព្រមលក់ Neymar ឲ្យ Real Madrid តែមានលក្ខខ័ណ្ឌមួយ

បន្ទាប់ពីមានពាក្តចរចាមអារាមជាច្រើនទាក់ទងជាមួយនឹង Neymar ដែលត្រូវបានគេទម្លាយឲ្យដឹងថា កីឡាករប្រេស៊ីលរូបនេះ នឹងចាកចេញពីក្រុម Paris Saint Germain ដោយត្រឡប់ទៅកាន់អេស្ប៉ាញវិញនោះ នៅពេលនេះ​ក្រុមអ្នកមានបារាំង បានផ្តល់ភ្លើងខៀវ ក្នុងការលក់ Neymar ហើយ។

ជាក់ស្តែងណាស់​ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain បានយល់ព្រមលក់ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ឲ្យក្រុម Real Madrid នៅរដូវក្តៅក្រោយនេះ​ហើយ។ ក្នុងនោះដែរ លោក Nasser Al-Khelaifi បានឲ្យដឹងថា ក្លិបនឹងលក់ Neymar ចេញ ក៍ប៉ុន្តែទាល់តែ ក្លិបឈ្នះពាន Champion League នៅរដូវកាលនេះសិន ពោលមានន័យថា ទាល់តែ Neymar ជួយសម្រេចក្តីសុបិន​យ៉ាងធំរបស់ក្រុម Paris Saint Germain ដែលចង់ឈ្នះ Champion League ជាយូរណាស់មកហើយនោះ។ តាមរយ: សម្តីរបស់លោក Nasser Al-Khelaifi ការទិញ Neymar ក្នុងតម្លៃកំណត់ត្រា ២២២លានអឺរ៉ូ កាលពីរដូវក្តៅ​កន្លងមកនោះ គឺដើម្បីចង់ឈ្នះពាន Champion League ប្រសិនបើក្លិបអាចធ្វើបានមែន នោះ Neymar អាចចាកចេញ ទៅកាន់ក្លិបថ្មី បានគ្រប់ពេលទាំងអស់។

យ៉ាងណាវិញនោះ ក្រុម Real Madrid ហាក់ចង់បាន Neymar យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីការលេងធ្លាក់ទម្រង់យ៉ាងខ្លាំង ក្នុងរដូវកាលនេះ ពោលក្រុមអធិរាជស មួយនេះ ទើបតែជ្រុះចេញពី Copa dey Rey ថ្មីថ្មោង រួមទាំងមិនមានក្តីសង្ឃឹមក្នុងការការពារពាន Laliga ក្រោយពីតាមពីក្រោយក្រុម Barcelona ដល់ទៅ ១៩ពិន្ទុ ខណ: Champion League វិញ ត្រូវប៉ះក្រុម Paris Saint Germain នៅវគ្គ ១៦ក្រុមចុងក្រោយផង​ដែរ។

មតិយោបល់