Post News Media ព័ត៌មានកីឡា Special One ប...

Special One បន្តកុងត្រាថ្មីដល់ឆ្នាំ២០២០

ក្រុមបីសាចក្រហម Manchester United បានបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho រហូតដល់ឆ្នាំ ២០២០។

ថ្វីបើលោក Jose Mourinho មិនទាន់ផ្តល់ក្តីសង្ឃឹមឲ្យក្រុមបីសាចក្រហម Manchester United ក្នុងការឈ្នះពានណាមួយឲ្យប្រាកដនារដូវកាលនេះ​ក៍ដោយ តែក្លិបនៅតែបន្តកុង្រាថ្មីដល់គ្រូបង្វឹករូបនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Man Utd បានបន្តកុងត្រាថ្មីបន្ថែមដល់លោក Jose Mourinho រហូតដល់ឆ្នាំ ២០២០។ ការបន្តកុងត្រាថ្មីនេះដែរ អាចជាឱកាសមួយ សម្រាប់លោ Mourinho ក្នុងការបន្ត​ពង្រឹងក្លិប​ ដើម្បីប្រជែងពាន ជាមួយក្រុម Manchester City ដែលកំពុងនាំមុខ ១២ពិន្ទុក្នុងតារាង។ ក្រៅពី Premier League នៅមានពាន FA Cup និង Champion League ដែលតម្រូវឲ្យលោក Mourinho ត្រូវរកវិធីសាស្ត្រឲ្យបាន​ល្អក្នុងប្រជែងយកពាននេះ។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលដំបូង ពោលរដូវកាលមុន ដែលលោក Jose Mourinho ចូលមកដឹកនាំក្រុមបីសាចក្រហម Manchester United លោកបានជួយ Man Utd ឲ្យឈ្នះពាន Community Shield និង Europa League ស្របពេលដែលរដូវកាលនេះ លោកបានពង្រឹងក្លិបឲ្យប្រសើរជាងមុនផងដែរ។ ដូច្នេះហើយ ទើបក្រុមបីសាចក្រហម Manchester United បានយល់ព្រមបន្តកុងត្រាថ្មីដល់ គ្រូបង្វឹកដែលមានរហស្សនាមថា Special One រហូតដល់ឆ្នាំ ២០២០ ។

Loading...