Post News Media ព័ត៌មានកីឡា មិត្តភាព៖ ភ្ន...

មិត្តភាព៖ ភ្នំពេញក្រោន ទទួលស្វាគមន៍ ណាហ្គាវើល រសៀលនេះ

ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា ២ បានរៀបចំធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដោយ ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ លើកីឡដ្ឋាន RSN ។

ក្នុងជំនួបនេះសម្រាប់ក្រុមទាំងពីរ ធ្វើឡើងក្នុងគោលបំណងចង់តេស្តសមត្ថភាពកីឡាករដែលទើបនាំចូល ក៏ដូចជាត្រៀមនាំចូល ដើម្បីត្រៀមការប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន មកដល់នាដើមខែកុម្ភ:នេះ នឹងពានរង្វាន់លីគកំពូលកម្ពុជា ចាប់ផ្តើមដើមខែមិនា៕

Loading...