ព័ត៌មានកីឡា

FFT ចេញបញ្ជីឈ្មោះខ្សែប្រយុទ្ធល្អបំផុតទាំង១០ ប្រចាំឆ្នាំ ២០១៧ ខណៈ Messi នាំមុខ Ronaldo ចំណែក Kane នៅដល់លេខ៩

បន្ទាប់ពីរដូវកាល​ ២០១៧ ត្រូវបានបញ្ចប់នាពេលកន្លមកនោះ គេហទំព័រដ៍មានប្រជាប្រិយភាព Foutfourtwo បានចុះផ្សាយពីខ្សែប្រយុទ្ធល្អទាំង១០ រូបប្រចាំឆ្នាំ ២០១៧។

ជាក់ស្តែណាស់ បើទោះបីជាកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទទួលបានភាពជោគជ័យច្រើន​កាល​ពីឆ្នាំ ២០១៧កន្លងមកក៍ដោយ តែកីឡាកររបស់ក្រុម​ Real Madrid រូបនេះ នៅតែចាញ់ Lionel Messi កនុងការប្រជែងជាខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំ។ យ៉ាងណាវិញនោះ Harry Kane ដែលឈ្នះស្បែកជើងមាស​​​ ២រដូវកាលជាប់គ្នា នៅ Premier League បែរជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ទៅវិញដោយមានលំដាប់ចាញ់ Aubameyang និង Lewandowski ផងដែរ។ ចំណែក Neymar ដែលកំពុងប្រលបអាជីពនៅក្លិបថ្មី Paris Saint Germain នោះ ទទួលបានចំណាត់ថ្នាក់លេខ៣ ជាខ្សែប្រយុទ្ធល្អ ប្រចាំឆ្នាំ២០១៧ នេះ។

ខាងក្រោមនេះជាខ្សែប្រយុទ្ធទាំង ១០រូបដែលល្អបំផុតប្រចាំឆ្នាំ ២០១៧ របស់គរហទំព័រ FFT៖
១. Lionel Messi របស់ក្រុម Barcelona
២. Cristiano Ronaldo របស់ក្រុម Real Madrid
៣. Neymar របស់ក្រុម Paris Saint Germain
៤. Robert Lewandowski របស់ក្រុម Bayern Munich
៥. Pierre-Emerick Aubameyang របស់ក្រុម Dortmund
៦. Sergio Aguero របស់ក្រុម Manchester City
៧. Edinson Cavani របស់ក្រុម Paris Saint Germain
៨. Gonzalo Higuain របស់ក្រុម Juventus
៩. Harry Kane របស់ក្រុម Tottenham Hotspur
១០ Mauro Icardi របស់ក្រុម Inter Milan

មតិយោបល់