ព័ត៌មានកីឡា

Barcelona វាយបកយក៣ពិន្ទុមកវិញ

ក្រុម Barcelona នៅតែធ្វើបានយ៉ាងល្អ បើទោបីជាត្រូវក្រុមភ្ញៀវ Alaves នាំមុខមុនតាំងពីតង់ទី១ ក៍ដោយ តែក្រុមកំពូលតារាងមួយនេះ បានវាយបកយកឈ្នះបានសម្រេចវិញ នៅតង់ទី២។

បន្ទាប់ពីអាចយកឈ្នះក្រុម Alaves ២-១ យ៉ាងប្រថិតប្រថោយយប់មិញនេះ បានធ្វើឲ្យក្រុម Barcelona នៅតែរក្សាកំណ់ត្រាបានយ៉ាងល្អ ដោយមិនទាន់ស្គាល់​ចាញ់ នៅឡើយទេ ក្នុងក្របខ័ណ្ឌកំពូល Laliga របស់អេស្ប៉ាញ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Alaves បាននាំមុខមុន តាំងពីតង់ទី១ ដែលជាការស៊ុតរបស់កីឡាករ John Guidetti តាំងពីនាទីទី២៣ មកម្លេះ។ យ៉ាងណាវិញនោះ ក្រុម Barcelona បានព្យាយាមវាយបកយ៉ាងខ្លាំងក្លា រហូតអាចរកគ្រាប់បាល់បាន ២គ្រាប់ត្រឡប់មកវិញ ពោលគឺស៊ុតបាននៅនាទីទី ៧២​ដោយខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez និងស៊ុតបាននៅនាទីទី៨៤ ដោយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ។

ដូច្នេះហើយ ក្រុម Barcelona នៅតែបន្តគ្រងកំពូលតារាងដដែល ដោយជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់​ពាក្យថាចាញ់មួយប្រកួតណាឡើយ ក្នុងលីគលំពូលអឺរ៉ុបទាំងអស់។

//www.youtube.com/watch?v=Tg9OdmUD9cE

មតិយោបល់