ព័ត៌មានកីឡា

សំបុត្រចូលទស្សនា បឹងកេត ជាមួយ Lao Toyota FC ដាក់លក់ថ្ងៃប្រកួតនេះតែម្តង

ការប្រកួតពានរង្វាន់ AFC Cup 2018 រវាងក្លិបបឹងកេត ជាមួយ ក្លិប Lao Toyota FC (ឡាវ) នឹងដាក់លក់សំបុត្រចូលរួមទស្សនានៅថ្ងៃប្រកួតនេះតែម្តង ដែលទីតាំងនៅខាងមុខពហុកីឡដ្ឋាន ចាប់ពីម៉ោង ១១:០០នាទី ព្រឹកតទៅ។

សម្រាប់សំបុត្រ ដាក់លក់ចែកចេញជា ២ប្រភេទ ដោយប្រភេទទី១តម្លៃ ៨០០០៛ (មានដំបូល) និងប្រភេទទី២តម្លៃ ៤០០០៛ (គ្មានដំបូល)។ ខណ:ដែលការប្រកួតនឹងចាប់ផ្តើម នៅម៉ោង ៦:៣០ល្ងាចនេះ នាពហុកីឡដ្ឋានជាតិ ដោយមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

មតិយោបល់