Post News Media ព័ត៌មានកីឡា Cavani បំបែកក...

Cavani បំបែកកំណត់ត្រា Zlatan Ibrahimovic ​

បន្អាប់ពីស៊ុតបាន១គ្រាប់​ ក្នុងជំនួបជាមួយក្រុម Montpellier កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ បានធ្វើឲ្យ​ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ក្លាយជាកីឡាករ ដែលទាត់បញ្ចូលទីបានច្រើនជាងគេ ឲ្យក្រុម​ Paris Saint Germain ។

១គ្រាប់ដែលរកបាននៅនាទីទី ១១របស់ Edinson Cavani កាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យកីឡាករអ៊ុយរ៉ាហ្គាយរូបនេះ បង្កើតកំណត់ត្រាថ្មី​មួយ ជាមួយក្រុម Paris Saint Germain ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា នៅពេលនេះ ក្រុម Paris Saint Germain បានរកឃើញកីឡាករមួយរូបទៀតហើយ ដែលទាត់ចូលច្រើនជាងគេឲ្យក្លិបបារាំងមួយនេះ។ ក្នុងនោះ​ដែរ Cavani បានបំបែកកំណត់ត្រារបស់ Zlatan Ibrahimovic ជាកីឡាករដែលស៊ុតបានច្រើនជាងគេ ពោល Cavani ស៊ុតបាន១៥៧គ្រាប់ ច្រើនជាង Zlatan ដែលស៊ុតបាន ១៥៦គ្រាប់។ Cavani បានចូលរួមជាមួយ Paris Saint Germain កាលពីឆ្នាំ ២០១៣ ក្រោយពីផ្លាស់មកពីក្រុមអ៊ីតាលី Napoli ដោយបង្ហាញខ្លួន​បាន២២៩ប្រកួត ស៊ុតបាន ១៥៧គ្រាប់។

ដូច្នេះហើយ Edinson Cavani បានបំបែកកំណត់ត្រារបស់ Zlatan Ibraimovic ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ខណ:កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ នៅសល់ឱកាសក្នុងការ​បន្ថែមកំណត់ត្រាបន្តទៀត។

Loading...