Post News Media ព័ត៌មានកីឡា Chanawit Sans...

Chanawit Sansanit ក្លាយជាកីឡាករថៃដំបូងដែលលេងនៅប្រទេសក្រិក

ក្លិប Apollon Larissa FC ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌទី៣ ប្រទេសក្រិក នឹងបានឡើងមកក្របខ័ណ្ឌលំដាប់ទី២ រដូវកាល ២០១៨ នេះ បានប្រកាសពីការចុះហត្ថលេខាជាមួយកីឡាករថៃ Chanawit Sansanit ដោយផ្ទេរពីក្លិប Saraburi TRU FC នៃក្របខ័ណ្ឌ Regional League Division 2 ប្រទេសថៃ។

បើតាមការបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ក្លិប Apollon Larissa FC ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមក្របខ័ណ្ឌ Greek football league ដែលជាលីគលំដាប់ទី២ នៅលើកិច្ចព្រមព្រៀងខ្ចីជើងរយ:ពេល ៦ ខែ ពីក្លិប Saraburi TRU FC ។

Chanawit Sansanit គឺជាកីឡាករថៃទី១ ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសក្រិក។ នៅក្នុងក្លិបថ្មី គាត់នឹងពាក់អាវលេខ ១០ ។ អ្នកតំណាងរបស់ក្លិប Apollon Larissa FC បានស្វាគមន៍ Chanawit ជាមួយក្រុមការងារហើយសង្ឃឹមថាកីឡាករថៃនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយឱ្យក្រុមឈានដល់គោលដៅរបស់ពួកគេ៕

Loading...