ព័ត៌មានកីឡា

Gerard Deulofeu ជាសមរភូមិក្តៅរវាងក្រុមនៅអង់គ្លេស និងអ៊ីតាលី

បន្ទាប់ពីទិញកីឡាករថ្មីមួយចំនួនមកកាន់ក្លិប រួចមក ក្រុមយក្សអេស្ប៉ាញ FC Barcelona នឹងបញ្ចេញកីឡាករ​ចេញខ្លះ នៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណងបន្ថែម​សមាជិកថ្មីទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា កីឡាករ Gerard Deulofeu របស់ក្រុម Barcelona កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ក្រុមដែលមកពីលីគកំពូលអ៊ីតាលី និង​អង់គ្លេស។ ក្នុងនោះដែរ សម្រាប់ក្រុមនៅអ៊ីតាលីវិញ មានដល់ទៅ ៣ក្រុមដែលចង់បាន Gerard Deulofeu ដែលក្នុងនោះរួមមានដូចជាក្រុមយក្ស Inter Milan, ចចក Roma និងក្រុមកំពុងគ្រងកំពូលតារាង Serie A គឺ Napoli ។ យ៉ាងណាវិញនោះ សម្រាប់ក្រុមនៅអង់គ្លេសវិញ មានតែមួយប៉ុណ្ណោះ គឺក្រុម Watford ដែលចង់បានកីឡាករអេស្ប៉ាញរូបនេះ មកកាន់ក្លិប នៅរដូវក្តៅខាងមុខនេះ។

ដូច្នេះហើយ កីឡាករ Gerard Deulofeu នឹងធ្វើឲ្យសមរភូមិកាន់តែតានតឹង នៅពេល​ខាងមុខនេះ ដែលក្រុម Inter Milan, Roma, Napoli និង Watford ដែលកំពិងប្រជែងចង់បានកីឡាករ Gerard Deulofeu ពីក្រុម Barcelona ។

មតិយោបល់