ព័ត៌មានកីឡា

Shane Booysen ប្រាប់ពីមូលហេតុមិនទៅលេងនៅម៉ាឡេសុី តែមកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ ភ្នំពេញក្រោន កីឡាករ Shane Booysen បានលើកឡើងពីមូលហេតុមួយចំនួនដែលមិនទៅលេងនៅក្របខ័ណ្ឌកំពូលប្រទេសម៉ាឡេសុី ដែលមានក្លិបចំនួន ២ បានទាក់ទង តែបានសម្រេចចិត្តចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ។

កីឡាករអាហ្វ្រិកខាងត្បូងរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «សម្រាប់ខ្ញុំគឺទៅកាន់ក្លិបណាដែលជោគជ័យ បាល់ទាត់គឺត្រូវការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះខ្ញុំសម្រេចចិត្តទៅកាន់ក្លិបមួយដែលមានការរីកចម្រើនថែមទៀត។ ខ្ញុំគិតថា ព្រះខ័នរាជស្វាយរៀង នឹងធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត។ ហើយខ្ញុំក៏បាននិយាយគ្នាជាមួយមិត្តភ័ក្តរបស់ខ្ញុំពីបញ្ហាថា គួបន្តនៅទីនេះ ឫទៅកាន់ម៉ាឡេសុី។ ខ្ញុំស្រលាញ់កម្ពុជា ខ្ញុំចង់លេងនៅក្របខ័ណ្ឌកំពូលកម្ពុជា ទើបបានជាខ្ញុំមិនទៅលេងនៅប្រទេសម៉ាឡេសុី»។

សូមបញ្ជាក់ថា មានក្លិបចំនួន ២ នៅប្រទេសម៉ាឡេសុីដែលបានទាក់ទងមកកីឡាករ Shane Booysen ពោលគឺក្លិប Negeri Sembilan FC ដែលកីឡាករ ប្រាក់ មុន្នីឧត្តម ទៅចូលរួម នឹងក្លិប PKNP FC ដែលកីឡាករ កែវ សុខផេង កំពុងប្រកបអាជីពជាមួយ៕

មតិយោបល់