Post News Media ព័ត៌មានកីឡា Zlatan Ibrahi...

Zlatan Ibrahimovic ជិតដល់ពេលផ្លាស់ទៅកាន់ក្លិបអាមេរិក

បន្ទាប់ពីមកចូលរួមជាមួយក្រុមបីសាចក្រហម Manchester United បានជិត២រដូវកាលកន្លងមក រួមជាមួយរបួសប្រមាណជាជិតមួយរដូវកាលកន្លងមកនោះ ខ្សែប្រយុទ្ធស៊ុយអ៊ែត វ័យ ៣១ ឆ្នាំ Zlatan Ibrahimovic មានគម្រោងចង់ចាកចេញពី Old Trafford នៅរដូវក្តៅខាងមុខនេះ។

ថ្វីបើជារបួសវិញហើយក៍ដោយ តែខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic មិនទាន់បង្ហាញខ្លួនញឹកញាប់ឲ្យ​ក្រុមបីសាចក្រហម Manchester United ឡើយ ដោយ Romelu Lukaku នៅតែជាខ្សែប្រយុទ្ធជួរមុខ គួបផ្សំទាំងការទិញ Alexis Sanchez មកទៀតនោះ កាន់​តែធ្វើឲ្យ​ កីឡាករស៊ុយអ៊ែតរូបនេះ នៅសល់ឱកាសតិចតួច​បំផុតដើម្បីបង្ហាញខ្លួនក្នុងទីលាន។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Zlatan Ibrahimovic បានសម្រេចិត្តក្នុងការផ្លាស់ទៅ​កាន់ LA Galaxy របស់សហរដ្ឋអាមេរិក នៅរដូវក្តៅខាងមុខនេះ។

ការសម្រចចិត្តចាកចេញពី Old Trafford ទៅកាន់ LA Galaxy នេះដែរ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយរបស់ Zlatan Ibrahimovic ព្រោះថា នៅអាមេរិក គឺជាកន្លែងប្រមូលផ្តុំ​កីឡាករវ័យចំណាស់ បង្ហាញសមត្ថភាពមុនចូលនិវត្តន៍ ខណ:កីឡាករល្បីៗ ជាច្រើនបានផ្លាស់ទៅកាន់ទីនោះ ដូចជា ម្ចាស់ Balon D’Or កាលពីឆ្នាំ ២០០៨ Ricardo Kaka, តារាដែលជួយឲ្យអេស្ប៉ាញឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ David Villa រួមនឹងកីឡាករល្បីៗជា​ច្រើនរូបទៀតផងដែរ។

ម្យ៉ាងវិញទៀតនោះ ការបន្តនៅរួមរស់ជាមួយក្រុមបីសាចក្រហម Manchester United មិនប្រាកដថាល្អឡើយ សម្រាប់ Zlatan Ibrahimovic ព្រោះថា Lukaku, Sanchez, Rashford, Martial សុទ្ធសឹងជាតួសំខាន់របស់ Man Utd នៅពេលបច្ចុប្បន្ននេះ ដែលមិនអាចផ្តល់កៅអីកក់ក្តៅណាមួយ សម្រាប់ កីឡាករវ័យ ៣៦ឆ្នាំរូបនេះឡើយ៕

Loading...