Post News Media ព័ត៌មានកីឡា រសៀលនេះ! វិសា...

រសៀលនេះ! វិសាខា ប្រកួតជាមួយ CHANTHABURI FC មុនត្រលប់មកកម្ពុជាវិញ

ក្លិបបាល់ទាត់ វិសាខា ដែលជាសមាជិកក្របខ័ណ្ឌលំដាប់ទី១ របស់កម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ Chanthaburi FC របស់ក្របខ័ណ្ឌលំដាប់ទី២ ប្រទេសថៃ នៅរសៀល ថ្ងៃទី ៣១ ខែ មករា នេះនាវេលាម៉ោង ៣:៣០ នាទី នាកីឡដ្ឋាន Chanthaburi ដែលជាជំនួបចុងក្រោយមុនវិលមកកម្ពុជាវិញ។

សូមរំលឹកថា មុនមកជួប Chanthaburi FC នេះ សមាជិកថ្មីក្របខ័ណ្ឌលំដាប់ទី១ របស់កម្ពុជា បានយកឈ្នះ Trat FC ដែលលេងនៅក្របខ័ណ្ឌលំដាប់ទី២ ប្រទេសថៃ ២ទល់០ កាលពីថ្ងៃទី ២៨ ខែ មករា នាកីឡដ្ឋាន Trat ៕

Loading...