Post News Media ព័ត៌មានកីឡា Anthony Modes...

Anthony Modeste ជាវិរ:បុរសជួយក្រុម Tianjin Quanjian ឡើងទៅវគ្គចែកពូល AFC Champions League 2018

ក្លិបបាល់ទាត់ Tianjin Quanjian (ចិន) បានឡើងទៅវគ្គចែកពូល នៃពានរង្វាន់ក្របខ័ណ្ឌ AFC Champions League 2018 បន្ទាប់ពីបានយកឈ្នះ Ceres Negros (ហ្វីលីពីន) ដោយលទ្ធផល ២ ទល់ ០ កាលពីម្សិលមិញ នាកីឡដ្ឋាន Haihe Educational Football ប្រទេសចិន។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Modeste ជាវិរ:បុរសជួយឲ្យក្រុម Tianjin Quanjian យកឈ្នះលើក្រុម Ceres-La Salle FC ពោលគឺកីឡាករវ័យ ២៩ ឆ្នាំរូបនេះ ជាអ្នកទាត់បាល់បញ្ចូលទីទាំង ២ គ្រាប់ នៅនាទី ១៨ នឹង ៥៧ ធ្វើឲ្យក្រុមចិននេះ ឡើងទៅកាន់ពូល E នៃក្របខ័ណ្ឌ AFC Champions League រួមជាមួយក្លិប Jeonbuk Hyundai Motors, Kitchee និង Kashiwa Reysol ។

Loading...