ព័ត៌មានកីឡា

ស៊ុតម្នាក់១គ្រាប់ដូចគ្នា តែ Spurs ជាអ្នកទទួលបាន៣ពិន្ទុ

ក្រុម Tottenham Hotspur ធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ២-​០ យប់មិញនេះ ដែលគ្រាប់បាល់នេះ កើតឡើងតាមរយ:ការស៊ុត១គ្រាប់ និងការទាត់ចូលទីខ្លួនឯង១គ្រាប់របស់ខ្សែ​ការពារ Man Utd ។

ជាក់ស្តែងណាស់ ការយកឈ្នះក្រុមបីសាចក្រហម Manchester United ២-០ យប់មិញនេះ បានធ្វើឲ្យក្រុម Manchester City រំកិលពិន្ទុនាំមុខដាច់ដល់ទៅ ១៥ពិន្ទុ នៅកំពូលតារាង Premier League ។ ​២គ្រាប់របស់ក្រុម Tottenham Hotspur រកបានតាំងពីបើកឆាកតង់ទី១ នៅនាទីទី១ ដែលស៊ុតបញ្ចូលទីដោយ កីឡាករ Christian Ericksen និង១គ្រាប់ទៀតកើតឡើងនៅនាទីទី ២៨ដែលជាការស៊ុតបញ្ចូលទីខ្លួនឯង​ របស់ខ្សែការពារ Phil Jones ។

ដូច្នេះហើយ ក្រុម Tottenham បានរំកិលពិន្ទុកាន់តែកៀកជាមួយក្រុមកំពូល​តារាង​​ទាំង៤ ពោលគឺតាមពីក្រោយក្រុមតោខៀវ Chelsea និងហង្សក្រហម Liverpool ត្រឹម ២ពិន្ទុ, តាមពីក្រោយ Man Utd ៥ពិន្ទុ និងតាមពីក្រោយ Man City ២០ពិន្ទុ។ តាមរយ:ពិន្ទុប្រកៀកប្រកិតនេះ មានន័យថា​ Tottenham នៅតែមានឱកាសខ្ពស់ ក្នុងការប្រជែងតំណែង​ Champion League នៅរដូវកាលក្រោយបន្តទៀត។

//www.youtube.com/watch?v=qvQ8KdcsH2c

មតិយោបល់