Post News Media ព័ត៌មានកីឡា ផ្លូវការ! Aub...

ផ្លូវការ! Aubameyang ផ្លាស់មកកាន់ Arsenal ក្នុងតម្លៃ ៥៦លានផោន

នេះគឺជាដំណឹងដ៍ល្អមួយរបស់ក្រុមកាំភ្លើងធំ Arsenal ដែលទទួលបានសមាជិក​ថ្មីដ៍ឆ្នើមមួយរូបនៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីលក់ខ្សែប្រយុទ្ធ Alexis Sanchez ទៅឲ្យក្រុម បីសាចក្រហម​ Manchester United រួចមក។

យ៉ាងណាវិញនោះ បើតាម ESPN reports បានឲ្យដឹងថា Arsenal បានជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធកាប៉ុង Pierre-Emerick Aubameyang ពីក្រុម Borussia Dortmund ហើយ ក្នុងតម្លៃផ្ទេរ ៥៦លានផោន។ តាមរយ:ការនាំយក Aubameyang មកកាន់ Emirates នេះដែរអាចធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal បំពេញនូវចន្លោះខ្វះខាត ដែលក្លិបមាន​មូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេាះ លក់ Alexis Sanchez កាលពីជាង១សប្តាហ៍មុនមកនោះ។

វត្តមានរបស់ Aubameyang នៅ​ Emirates នឹងធ្វើឲ្យកីឡាករម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិក ប្រចាំឆ្នាំ ២០១៥កន្លងមកនេះ មកចាប់ដៃគូជាមួយនឹង ខ្សែប្រយុទ្ធបារាំង Alexandre Lacazette និង Mesut Ozil ដែលទើបយល់ព្រមបន្តកុងត្រាថ្មី រួមទាំង Henrick Mkhitaryan ដែលទិញបានថ្មីៗ ពីក្រុមបីសាចក្រហម Manchester United ។

គួរបញ្ជាក់ផងដែរថា Aubameyang គឺជាខ្សែប្រយុទ្ធដ៍ល្អមួយរូបនាពេលបច្ចុប្បន្ននេះ ដោយបង្ហាញខ្លួនឲ្យក្រុម Dortmund បាន២១៣ប្រកួត នឹងស៊ុតបាន ១៤១គ្រាប់ ខណ:រដូវកាលនេះ ស៊ុតបាន ២១គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ប្រកួត៕

Loading...