Post News Media ព័ត៌មានកីឡា តោះមកដឹង ក្រោ...

តោះមកដឹង ក្រោយចប់អាណត្តិទី៦ នៃកីឡាអូឡាំពិកកម្ពុជា ទទួលជោគជ័យអ្វីខ្លះ

នៅក្នុងកម្មវិធីមហាសន្និបាតគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីអំពីការបិទអាណត្តិទី៦ នឹងបើកអាណត្តិថ្មីទី៧ ហើយបានបង្ហាញពីជោគជ័យប្រភេទកីឡាជាច្រើន នៅឆ្នាំចាស់។

សមិទ្ធផលដ៏ត្រចះត្រចង់ ដែលសម្រេចបានតាមផែនការយុទ្ធសាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៤-២០១៧ មាន៖

១. ឆ្នាំ២០១៤ ការប្រកួតកីឡាអាស៊ីលើកទី១៧ ” Asian Games 17 ” នៅទីក្រុង Inchon ប្រទេសកូរ៉េខាងត្បូង កម្ពុជាទទួលបានមេដាយមាស ០១ ដោយវិរ:កីឡាការនី ស៊ន សៀវម៊ី (តេក្វាន់ដូ) ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៦០ឆ្នាំ នៃការចូលរួមប្រកួតកីឡាអាស៊ីរបស់កម្ពុជា។

២. ឆ្នាំ២០១៥ ការប្រកួតកីឡាស៊ីហ្គែម (SEA Games) លើកទី២៨ នៅប្រទេសសិង្ហបុរី ក៏ជាប្រវត្តិសាស្រ្តលើកទី១ ដែលកម្ពុជាឈរចំណាត់ថ្នាក់ប្រទេសលេខ៨ នៅលើប្រទេសឡាវ ប្រ៊ុយណេ នឹងទីម័រខាងកើត ចាប់តាំងពីឆ្នាំ១៩៩៥។

៣. ឆ្នាំ២០១៦ កីឡា Olympic (អូឡាំពិក) នៅទីក្រុង RIO ប្រទេសប្រេស៊ីល ជាកំណត់ត្រាប្រវត្តិសាស្រ្តចលនាអូឡាំពិកកម្ពុជា ថ្មីមួយទៀត ដែលមានកីឡាការនី “ស៊ន សៀវម៊ី Olympic Qualified Athlete” ជាប់ជាអត្តពលិកតេក្វាន់ដូពេញសិទ្ធលើកដំបូងក្នុងការប្រកួតកីឡា Olympic របស់កម្ពុជា។

៤. អ្វីដែលពិសេសបំផុតគឺកីឡាក្បាច់គុនប្រលឹងជាតិ “គុនខ្មែរ” ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងប្រវត្តិការប្រកួតកីឡា SEA Games លើកទី២៩ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងដណ្តើមបានមេដាយមាសដោយ កីឡាករ ឃុន ឌីម៉ា។

៥. គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចក្តីសុបិន្ត ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី២៣ ឆ្នាំ២០២៣។

សូមជំរាបជូនថា ការរៀបចំពិធីបិទ កីឡាអូឡាំពិកកម្ពុជា ស្តីអំពីការបិទអាណត្តិទី៦ នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងតែសាងសង់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី២៣ ឆ្នាំ២០២៣៕

Loading...