ព័ត៌មានកីឡា

Batshuayi ផ្ទេរជាផ្លូវការទៅកាន់ក្រុម Dortmund ស្របពេលដែល Giroud មកកាន់ Chelsea

បន្ទាប់ពីការលក់ ខ្សែប្រយុទ្ធ Pierrer-Emerick Aubameyang ទៅឲ្យក្រុម កាំភ្លើងធំ Arsenal ក្រុម Borussia Dortmund បានជោគជ័យក្នុងការខ្ចីជើង​ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Micky Batshuayi ពីក្រុមតោខៀវ Chelsea មកវិញ សរបពេលដែលក្រុមជើងឯកចាស់មួយនេះ ទិញបាន Oliver Giroud ពី Arsenal វិញ។

ថ្វីបើក្រុម Dortmund លក់ចេញ Aubameyang ក្នុងតម្លៃ ៥៦លានផោន ឲ្យក្រុម Arsenal ក៍ដោយ តែក្រុមអាឡឺម៉ង់មួយនេះ បានជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធថ្មីមួយរូបមកវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Dortmund បាននាំយក ខ្សែប្រយុទ្ធស្បែកខ្មៅ Micky Batshuayi ពីក្រុមតោខៀវ Chelsea ហើយ​ ក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល។ ក្នុងនោះដែរ Batshuayi បានពាក់អាវ​លេខ​៤៤ នៅក្លិបថ្មីនេះ។ មូលហេតុនៃការចាកចេញពីក្រុម Chelsea នេះដែរ ដោយសារតែ Chelsea មាន​ Alvaro Morata និងខ្សែប្រយុទ្ធចំណូលថ្មី Oliver Giroud ដែលទើបទិញបាន ពីក្រុម Arsenal នៅកនុងពេលនៃការចាកចេញរបស់ Batshuayi នេះដែរ។

ក្នុងនោះដែរ​ Chelsea បានទិញយក Oliver Giroud ក្នុងតម្លៃ ១៨លានផោន ពី Arsenal ក្រោយពីក្លិបមួយនេះ ទិញបាន Aubameyang​ ។ ដូច្នេះហើយ នៅចុងក្រោយបំផុតនៃទីផ្សាររដូវរំហើយនេះ Arsenal ទិញបាន Aubameyang, Chelsea ទិញបាន Oliver Giroud និង Dortmund ទិញបាន Micky Batshuayi វិញ។

មតិយោបល់