Post News Media ព័ត៌មានកីឡា ណាហ្គាវើល ចុះ...

ណាហ្គាវើល ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធអតីតជម្រើសជាតិជប៉ុន U18

ក្លិបបាល់ទាត់ ណាហ្គាវើល បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Tatsuro Inui សញ្ជាតិជប៉ុន នាព្រឹកមិញនេះ ខណ:ដែលកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់លេងឲ្យជម្រើសជាតិ ចាប់ពី U15 ដល់ U18 ។

Tatsuro បានចាប់ផ្តើមក្លាយជាកីឡាករអាជីព ជាមួយក្រុម JEF United ក្នុងឆ្នាំ ២០០៧ នឹងបានផ្លាស់ទៅ Albirex Niigata Singapore FC ប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០១០ ហើយជាកន្លែងដែលគាត់ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំរបស់ S League (ក្របខ័ណ្ឌលំដាប់ទី១ ប្រទេសសិង្ហបុរី) នៅក្នុងឆ្នាំ ២០១១ និងបន្តលេងឱ្យក្រុម Warriors FC, Geylang International នៅប្រទេសសិង្ហបូរីផងដែរ។

កាលពីឆ្នាំមុន កីឡាកររូបនេះ បានចុះកុងត្រាជាមួយ Thai Honda នៅក្របខ័ណ្ឌ Thai Premier League នាប្រទេសថៃ មុនពេលផ្លាស់ប្តូរមកក្លិបជប៉ុន Blaubitz Akita ដែលជាកន្លែងទទួលបានជើងឯក J3 ខណ:ដែឡឆ្នាំ ២០១៦ គាត់ក៏បានឈ្នះពានរង្វាន់ S League ជាមួយ Albirex ប្រទេសសិង្ហបុរី ផងដែរ។

សូមបញ្ជាក់ថា អតីតជម្រើសជាតិជប៉ុន U18 រូបេះ នឹងពាក់លេខ ១៤ ជំនួសកីឡាករ Kipson ដែលទាត់បាល់បញ្ចូលទី បានច្រើនជាងគេប្រចាំក្របខ័ណ្ឌលំដាប់ទី១ កម្ពុជា កាលពីឆ្នាំ ២០១៧ ៕

Loading...