ព័ត៌មានកីឡា

ក្លិប PKNP FC របស់កីឡាករ កែវ សុខផេង បានបង្ហាញឯកសណ្ឋានសម្រាប់រដូវកាលថ្មី ជាផ្លូវការ!

ក្លិបបាល់ទាត់ PKNP FC នៃក្របខ័ណ្ឌកំពូលរបស់ម៉ាឡេសុី ដែលកីឡាករ កែវ សុខផេង កំពុងប្រកបអាជីពជាមួយ បានដាក់បង្ហាញនូវ ឯកសណ្ឋានសម្រាប់ប្រើប្រាស់ នារដូវកាលថ្មី ២០១៨ ជាផ្លូវការ នៅលើហ្វេសប៊ុករបស់ក្លិប។

សូមជំរាបជូនថា ចំពោះឯកសណ្ឋានសម្រាប់ប្រើ ក្នុងដី អាវពណ៍ទឹកក្រូច ខោខ្មៅ ហើយឈុតសម្រាប់ប្រើ ក្រៅដី អាវពណ៍ខៀវ ខោខៀវ នឹងឈុតទី ៣ (សម្រាប់ត្រៀមប្រកួតក្រៅដីមានពណ៍ដូចគ្នានឹងក្រុមមួយទៀត) អាវពណ៍ក្រហម ខោក្រហម។

សូមរំលឹកថា អតីតកីឡាករ ភ្នំពេញក្រោន ហើយជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជារូនេះ បានចុះកិច្ចសន្យាលេងជាមួយក្រុមនៃក្របខ័ណ្ឌកំពូលរបស់ម៉ាឡេសុី រយ:ពេលមួយរដូវកាល ២០១៨៕

ក្រៅដី អាវពណ៍ខៀវ ខោខៀវ ឈុតទី ៣ ក្នុងដី អាវពណ៍ទឹកក្រូច ខោខ្មៅ

មតិយោបល់