Post News Media ព័ត៌មានកីឡា Neymar ប្លឹងទ...

Neymar ប្លឹងទារប្រាក់ ២៣០ លានអឺរ៉ូពីអតីតក្លិបចាស់ Barcelona

ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR ចាប់ផ្តើមធ្វើឲ្យមានភាព​រញ៉េរញ៉ៃឡើងវិញហើយ ជាមួយនឹងអតីតក្លិប ដែលបានធ្វើឲ្យរូបគេសាងភាពល្បីល្បាញ នាពេលកន្លងមក គឺក្រុម Barcelona ទាក់ទងទៅនឹងការប្តឹងទារលុយ​ប្រមាណជា ២៣០ លានអឺរ៉ូ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Neymar បានប្តឹងក្រុម Barcelona ឲ្យប្រគល់លុយ ២៣០ លានអឺរ៉ូ ដែលក្រុម Barcelona បានចំណាយបន្ថែមលើកុងត្រារបស់កីឡាករ​ប្រេស៊ីលរូបនេះ។ រឿងរ៉ាវនៃបណ្តឹងនេះ កើតឡើងតាមរយ:​ក្រុម Barcelona ដើម្បីរារាំង Neymar មិនឲ្យចាកចេញទៅកាន់ Paris Saint Germain ក្រុម Barcelona បានចំណាយទឹកប្រាក់បន្ថែម ៣០លានអឺរ៉ូ ពីលើកុងត្រាចាស់ ដើម្បីរក្សា Neymar បន្តនៅក្លិប រហូតដល់ឆ្នាំ ២០២១។

យ៉ាងណាវិញនោះ លុយដែល Barcelona បានបន្ថែមលើកុងត្រាចាស់នោះ មិនត្រូវបានប្រគល់ឲ្យ Neymar នៅឡើយទេ​ ដោយរក្សាទុកក្នុងធនាគារ ស្របពេលដែលក្រុម Paris Saint Germain បានទិញផ្តាច់កុងត្រារបស់ Neymar បានធ្វើឲ្យក្រុម Barcelona ចាត់ទុកជាមោឃ: លើលុយដែលបន្ថែមដល់ Neymar នោះ។ យោងទៅលើ ហេតុផលនេះហើយ​ Neymar បានប្តឹងក្រុម Barcelona ឲ្យសងប្រាក់ឈ្នួលនោះ មកដល់រូបគេវិញ ប្រសិនបើ Neymar ឈ្នះក្តីនេះមែន​រូបគេនឹងទទួលបានទឹកប្រាក់ ២៣០ លានអឺរ៉ូ ពីកុងត្រា ៤ ឆ្នាំជាមួយក្រុម Barcelona ។

ទោះបីជាយ៉ាងនេះក្តី ក្រុម Barcelona ក៍បានប្តឹងបកមកកាន់ Neymar វិញផងដែរ ក្នុងទឹកប្រាក់ ៧៥ លានអឺរ៉ូ ពីបទធ្វើឲ្យខូចខាតប្រាក់ចំណូល ដែល Neymar ចាកចេញមុនកុងត្រានេះ។

Loading...