Post News Media ព័ត៌មានកីឡា Mourinho ជម្រ...

Mourinho ជម្រះមន្ទិលសង្ស័យរបស់អ្នកគាំទ្រ

ក្នុងជំនួបយ៉ាងជក់ចិត្ត ក្រោយក្រុមបីសាចក្រហម Manchester United ត្រូវបានក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្នុងលទ្ធផល ២-០ នោះ លោក Jose Mourinho បានធ្វើឲ្យអ្នកគាំទ្រក្លិបមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាក់ទងទៅនឹងការដូរ Fellaini ចូលបាន ៧ នាទីទី រួចប្តូរចេញវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បានចេញមុខមកបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រ​ក្រុម​បីសាចក្រហម Manchester United ដែលកំពុងតែ​និយាយផ្សេងគ្នាទាក់ទងនឹងបញ្ហា របស់ Marouane Fellaini ។ លោក​ Mourinho បានឲ្យដឹងថា ហេតុផដែលលោក ដូរ Fellaini លេងបានត្រឹម ៧នាទីរួចប្តូរចេញវិញនោះ មិនមែនមកពីកីឡាករសក់​សំពោងប៊ែលហ្ស៊ិករូបនេះ លេងមិនបានល្អ ឬមិនពេញចិត្ត​នឹងទម្រង់លេងរបស់ក្លិប ឬក៍ពាក្យចរចាមអារាម ដែលថាមកពីមិនពេញចិត្តនឹងប្រាក់ឈ្នួលរបស់ Alexis Sanchez ខ្ពស់ហួសហេតុពេកឡើយ ដែលធ្វើឲ្យកីឡាករ​មួយចំនួនអាក់អន់ស្រពន់ចិត្ត តែថោយសារតែ Fellaini មានបញ្ហាជង្គង់ ជាហេតុធ្វើឲ្យលោក Morinho សម្រេចចិត្តប្តូរចេញភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថា Marouane Fellaini បានដូរចូលជំនួស Jesse Lingard នៅនាទីទី៦៣ តែត្រូានលោក Mourinho បតូរចេញវិញ នៅនាទីទី៧០ ដោយដាក់កីឡាករ Ander Herrera ជំនួសវិញ។

Loading...