ព័ត៌មានកីឡា

Tevez ទទួលបានភ្លើងខៀវក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី ខណៈនៅសល់ប្រមាណជាជាង ៤ ខែទៀត

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលអ្នកទស្សនាជុំវិញពិភពលោក កំពុងរង់ចាំទស្សនានោះ យើងក្រឡេកទៅមើលខ្សែប្រយុទ្ធជើងចាស់របស់ក្រុម​ជម្រើសជាតិ អាហ្សង់ទីនមួយរូបសិន។

ជាក់ស្តែងណាស់ បើតាមប្រភពពត៌មានពីប្រទេស​អាហ្សង់ទីន ដែលដកស្រង់ដោយ Mundo Deportivo បានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli មានបំណងចង់នាំយកខ្សែប្រយុទ្ធវ័យ​ចំណាស់​ Carlos Tevez ទៅចូលរួមព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ថ្វីបើ Tevez មានវ័យចំណាស់បន្តិចមែន តែលោក Sampaoli នៅតែជឿជាក់លើសមត្ថភាពប្រយុទ្ធយ៉ាងមុតស្រួចរបស់ ខ្សែប្រយុទ្ធល្បឿនលឿនរូបនេះដដែល។ តាមការឲ្យដឹងពី​ប្រភពខាងលើដដែល មិនត្រឹមតែលោក Sampoli ចង់នាំយក Carlos Tevez នោះទេ នៅមានខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi, Sergio Aguero, Mauro Icardi, រួមទាំង Gonzalo Higuain ខណ: Paulo Dybala នៅមិនទាន់ច្បាស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​នេះ Carlos Tevez កំពុងតែលេងឲ្យក្លិបកំពូលរបស់​អាហ្សង់ទីន Bocar Junior ក្រោយពីផ្លាស់ពីប្រទេសចិនមក កាលពីមួយរយ:ពេលខ្លី​កន្លងមកនេះ។

មតិយោបល់