ព័ត៌មានកីឡា

Mahrez អន់ចិត្តជាលើកទី២ ជាមួយក្រុម Leicester City

បន្ទាប់ពីទីផ្សារដោះដូរកីឡាកររដូវរំហើយ ត្រូវបានបញ្ចប់ជា​ស្ថាពរ ខ្សែបម្រើស្លាបអាល់សេរ៉ី Riyad Mahrez ខកចិត្តយ៉ាងខ្លាំងជាមួយក្រុម Leicester City ដែលបន្តរារាំងដំណើរចាកចេញជាលើកទី២ របស់កីឡាករ​រូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា​ Riyad Mahrez បានប្រាប់មិត្តរួមក្រុមរបស់​គេពីការខកចិត្តដែលមិនបានផ្លាស់ទៅកាន់ក្រុម Manchester City ។ ជាការពិតណាស់ នៅមុនបញ្ចប់ទីផ្សារដោះដូរកីឡាករនេះដែរ Man City បានព្យាយាមមកទាក់ទងជាមួយក្លិប Leicester City ក្នុងការនាំយក Riyad Mahrez ទៅកាន់ Man City ។ ក៍ប៉ុន្តែ ក្រុម Leicester City បានបន្តរារាំងដំណើរចាកចេញ របស់ Mahrez ជាថ្មីម្តង​ទៀត ដោយមិនព្រមលក់ កីឡាករអាល់សេរ៉ីរូបនេះ នៅរដូវរំហើយនេះឡើយ ដោយរង់ចាំដល់រដូវក្តៅក្រោយ​សិន។

យ៉ាងណាវិញនោះដែរ នេះមិនមែនជាលើកទី១​ឡើយ ដែល Leicester City ព្យាយាមមិនឲ្យ​ Riyad Mahrez ចាកចេញពី King Power នោះ ព្រោះថា​ កាលពីរដូវក្តៅកន្លងមក ក្រុមជើងឯក Premier League រដូវកាល ២០១៥-២០១៦ មួយនេះបានរារាំងមិនឲ្យ Mahrez ផ្លាស់មកកាន់ ក្រុមកាំភ្លើងធំ Arsenal ខណ:រដូវរំហើយនេះ បន្តរារាំងមិនឲ្យ Mahrez ផ្លាស់ទៅកាន់ក្រុម​ Manchester City ទៀត។​

ដូច្នេះហើយ ទើប Mahrez មានការអន់ចិត្តយ៉ាងខ្លាំងរហូត​ដល់ថ្នាក់ធ្លាយអារម្មណ៍ពិតប្រាប់ដល់មិត្តរួមក្រុម ពីការបរាជ័យក្នុងការផ្លាស់ទៅកាន់ក្រុម Manchester City នេះ។

មតិយោបល់