Post News Media ព័ត៌មានកីឡា ឃួន ឡាបូរ៉ាវី...

ឃួន ឡាបូរ៉ាវី ជាវិរ:បុរសជួយ បឹងកេត យកឈ្នះ Lao Toyota FC ឡើងទៅវគ្គចែកពូល

ការប្រកួតជើងទី ២ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2018 បានបញ្ចប់មុននេះ ខណ:ដែល បឹងកេត បានយកឈ្នះម្ចាស់ផ្ទះ Lao Toyota FC ដោយលទ្ធផល ១ ទល់ ០ នាកីឡដ្ឋានជាតិឡាវ Lao National Stadium​ ។

ក្នុងការទទួលជ័យជម្នះលើម្ចាស់ផ្ទះ Lao Toyota FC នឹងជួយឲ្យ បឹងកេត កក់កៅអីឡើងទៅវគ្គបែងចែកពូលនេះ បន្ទាប់ពីខ្សែប្រយុទ្ធចាស់វស្សា ឃួន ឡាបូរ៉ាវី រកបានមួយគ្រាប់នៅនាទីទី ៦១ ដូច្នេះកីឡាករវ័យ ៣១ ឆ្នាំរូបនេះ គឺជាវិរ:បុរសនាំក្រុមជើងឯកក្របខ័ណ្ឌលំដាប់ទី ១ កម្ពុជា ឆ្លងផុតវគ្គជម្រុះ ២ ឆ្នាំជាប់ៗគ្នា។

សូមបញ្ជាក់ថា បឹងកេត នឹងត្រូវឡើងទៅកាន់ពូល F នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី  AFC Cup 2018 រួមមានក្រុម Ceres–Negros (ហ្វីលីពីន), Home United (សិង្ហបុរី) នឹង Shan United (មីយ៉ាន់ម៉ា)៕

Loading...