Post News Media ព័ត៌មានកីឡា ក្លិបធំៗ សុទ្...

ក្លិបធំៗ សុទ្ធតែទិញ និងលក់កីឡាករ ខណ: Real Madrid វិញ មិនមានការរុះរើកីឡាករថ្មីឡើយ

ក្រោយពីរដូវកាលដោះដូរកីឡាករនារដូវរំហើយ បានបញ្ចប់ជាស្ថាពរ កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមបាល់ទាត់កំពូលៗ នៅតំបន់អឺរ៉ុបជាច្រើនសុទ្ធសឹងតែ​មានការទិញកីឡាករចំណូលថ្មី និងមានការលក់ចេញ កីឡាករមួយចំនួនក្នុងពេលដោះដូរកីឡាករនេះ។

យ៉ាងណាវិញ បើយើងក្រឡេកមកមើលក្រុម អធិរាជស Real Madrid វិញ ថ្វីបើមានពាក្យចរចាមអារាម ជាច្រើនទាក់ទងនឹងការលក់កីឡាករ ក៍ដូចជាទិញកីឡាករ​ចំណូលថ្មីនោះ បែរជាមិនមានការរុះរើកីឡាករ ដូចក្លិបកំពូលផ្សេងឡើយ។ ក្នុងនោះដែរ Real Madrid មិនបានទិញកីឡាករណាម្នាក់ឡើយ ដើម្បីមកបំពេញចន្លោះខ្វះខាតរបស់ក្លិប នារដូវកាលនេះ រួមទាំងមិនមានការលក់កីឡាកររូបណាចេញវិញផងដែរ។ គួរបញ្ជាក់ផងដែរ កាលពីមុនការដោះដូរមកដល់ ក្រុមយក្សអេស្ប៉ាញមួយនេះ ត្រូវបានពត៌មានជាច្រើន​ទម្លាយឲ្យដឹងថា ក្រុមមួយនេះ នឹងលក់ចេញខ្សែប្រយុទ្ធ​វែល Gareth Bale មកកាន់ Premier League ។ មិនតែប៉ុណ្ណោះ នៅមាន Karim Benzema, Cristiano Ronaldo, Isco Alarcon, Marco Asensio រួមនឹង Mateo Kovacic ជាដើមសុទ្ធសឹងតែមានពាក្យចរចាម​អារាម ក្នុងការចាកចេញពី Real Madrid ។

ម្យ៉ាងវិញទៀត ក៍មានការលេចធ្លាយនៃការទិញ កីឡាករបន្ថែមដូចជា Harry Kane, Eden Hazard, Mauro Icardi, Paulo Dybala, Antoine Griezmann និង Kepa Arrizabalaga ជាដើមតែចុងក្រោយ Real Madrid បែរជាមិនបានទិញ​កីឡាកររូបណាម្នាក់ឡើយ។ ដូច្នេះហើយ ក្រុម Real Madrid គឺជាក្រុមជើងខ្លាំងនៅអឺរ៉ុបមួយ ដែលមិនមាន​ការលក់កីឡាករ និងទិញកីឡាករបន្ថែមឡើយនារដូវកាល​ដោះដូរកីឡាករនារដូវរំហើយនេះ។

Loading...