ព័ត៌មានកីឡា

វិសាខា នៅតែមិនទាន់ស្គាល់ចាញ់ក្នុងជំនួបមិត្តភាពត្រៀមរដូវកាលថ្មី

កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់ វិសាខា បានយកឈ្នះ ជម្រើសខេត្តកោះកុង ដោយលទ្ធផល ៣ ទល់ ២ នាកីឡដ្ឋានខេត្តកោះកុង ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ត្រៀមរដូវកាលថ្មី ២០១៨ មកដល់។

សរុបស្ថិតិប្រកួតមិត្តភាពរបស់ក្លិបដែលទើបឡើងមកលេងក្របខ័ណ្ឌលំដាប់ទី ១ កម្ពុជា នេះគឺមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ទាំងជំនួបមិត្តភាពក្នុងស្រុក នឹងក្រៅស្រុក ហើយសុទ្ធតែប្រកួតក្រៅផ្ទះ៕

ខាងក្រោមនេះជាលទ្ធផលប្រកួតមិត្តភាពកន្លងមក៖
១. ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨ អាសុីអឺរ៉ុបយូណាយធីត ០-២ វិសាខា កីឡដ្ឋាន AEU
២. ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨ អគ្គិសនីកម្ពុជា ០-៣ វិសាខា កីឡដ្ឋាន EDC
៣. ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ត្រាត អេហ្វសុី ០-២ វិសាខា កីឡដ្ឋាន Trat (ថៃ)
៤. ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ ចន្ថាបុរី ២-២ វិសាខា កីឡដ្ឋាន Chanthaburi (ថៃ)
៥. ថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០១៨ ជម្រើសខេត្តកោះកុង ២-៣ វិសាខា កីឡដ្ឋានខេត្តកោះកុង

មតិយោបល់