Post News Media ព័ត៌មានកីឡា Conte ត្រៀមចា...

Conte ត្រៀមចាកចេញពី Stamford Bridge នៅរដូវកាលក្រោយ

ថ្វីបើលោក Antonio Conte បានដឹកនាំក្រុមតោខៀវ Chelsea ឲ្យឈ្នះពាន Premier League កាលពីរដូវកាលមុនក៍ដោយ តែតាមរយ:ពត៌មានថ្មីៗកន្លង​មកនេះគ្រូបង្វឹកអ៊ីតាលីរូបនេះ នឹងចាកចេញពី Stamford Bridge នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា លោក Antonio Conte នឹងចាកចេញពីក្រុមតោខៀវ Chelsea នារដូវកាលក្រោយ​នេះ។ ការចាកចេញពីអង់គ្លេសនេះដែរ មិនមានមានន័យថា ក្រុមតោខៀវ Chelsea មានបំណងចង់បណ្តេញគ្រូបង្វឹក​ដ៍ឆ្នើមរូបនេះឡើយ តែដោយសារតែក្រុមជម្រើសជាតិ​អ៊ីតាលី បានស្នើសុំឲ្យលោក ទៅដឹកនាំក្រុមជម្រើសជាតិវិញ។ ម្យ៉ាងវិញទៀតនោះ លោក Conte ផ្ទាល់ក៍ចង់ទៅកាន់ជម្រើសជាតិអ៊ីតាលី វិញដែរ ព្រោះថាវាជាទឹកដីកំណើតរបស់លោក។

កាលពីឆ្នាំ ២០១៦ កន្លងមក លោក Antonio Conte បានដឹកនាំជម្រើសជាតិអ៊ីតាលី ឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយ Euro ក្រោយពីចាញ់ក្រុមជម្រើសជាតិ​អាឡឺម៉ង់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី រួចមកដឹកនាំ Chelsea ឲ្យឈ្នះ Premier League កាលពីរដូវកាលមុន ខណ:រដូវកាលនេះ Chelsea ហាក់អស់ឱកាសហើយ ក្នុងការការពារពាន ដោយសារក្រុម​កំពុងឈរលេខ ៤ ក្នុងតារាង ហើយតាមពីក្រោយ Manchester City ដល់ទៅ ១៨ ពិន្ទុ។

Loading...