Post News Media ព័ត៌មានកីឡា ចុម! ម៉េចទៅជា...

ចុម! ម៉េចទៅជាសប្បាយចិត្ត ពេលខ្សែប្រយុទ្ធសំខាន់ចាក​ចេញចឹង

ប្រធានក្លិបអាឡឺម៉ង់ Dortmund លោក Peter Stoger មានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធកាប៉ុង Pierre-Emerick Aubameyang ចាកចេញទៅកាន់ក្រុមកាំភ្លើងធំ Arsenal នោះ។

នេះគឺជារឿងដ៍គួរឲ្យចាប់អារម្មណ៍មួយ ដែលប្រធានក្លិប Dortmund លោក Peter Stoger ហាក់មិនមានការសោកស្តាយ នៅពេលដែលខ្សែប្រយុទ្ធ​មុត​ស្រួចរបស់ក្លិបបានចាកចេញនៅវេលាចុងក្រោយនៃទីផ្សារ​ដោះដូរកីឡាករនោះ។ ជាក់ស្តែងណាស់ បើតាមប្រភព​ពត៌មាន Bild ពីប្រទេសអាឡឺម៉ង់បានឲ្យដឹងថា លោក Peter Stoger សប្បាយចិត្តនៅពេលដែល Aubameyang បានផ្លាស់ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ។ ការសប្បាយចិត្តនេះដែរ មិនមែនមានន័យថា លោក Peter Stoger ចង់ឲ្យ Aubameyang ចាកចេញឡើយ តែហេតុផលដែលនាំឲ្យប្រធានក្លិប Dortmund រូបនេះ មិនឃាត់នោះ ដយសារតែវាជាក្តីបំណងរបស់កីឡាករ ដែលចង់ចាកចេញ លោកមិនអាចរារាំងកីឡាករមិនឲ្យចាកចេញបានឡើយ មានតែសប្បាយចិត្តនៅពេលដែលកីឡាករបានសម្រេចបំណងប្រាថ្នារបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលក្រុម Dortmund បាត់បង់កីឡាករឆ្នើមនោះ ដែលកន្លងមក មានដូចជា Mario Gotze, Robert Lewandowski, Shinji Kagawa, Matt Hummels, Henrick Mkhitaryan ជាដើមដែលចុងក្រោយនេះ គឺ Pierre-Emerick Aubameyang ស្របពេលដែលមានតែកីឡាករ២រូប​ប៉ុណ្ណោះ បានវិលត្រឡប់មកវិ រួមមាន Mario Gotze និង Shinji Kagawa ខណ:កីឡាករផ្សេងទៀត កំពុងតែសាងភាពល្បីល្បាញ នៅក្លិបថ្មី។ ដូច្នេះហើយ លោក Peter Stoger សង្ឃឹមថា Aubameyang នឹងសាងភាពល្បីល្បាញបន្តទៀត នៅក្លិបថ្មីរបស់គេ។

Loading...