ព័ត៌មានកីឡា

អុញនោះ! ដល់ពេលចឹងទើបចង់បានមកវិញ

ក្រុម Real Madrid បានចាប់ផ្តើម វិលទៅរកកីឡាករចាស់ៗរបស់ខ្លួនវិញហើយ ក្រោយពីទម្រង់លេងរបស់ក្រុមអធិរាជស មួយនេះ ប្រឈម​នឹងការបាត់បង់ពានរង្វាន់សឹងទាំងអស់ក្នុងរដូវកាលនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់​ Express News បានឲ្យដឹងថា​ ក្រុម Real Madrid បានកោះហៅខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ឲ្យត្រឡប់មកកាន់​ Bernabeu វិញនៅរដូវកាលក្រោយនេះ។ ជាការពិត Real Madrid បានឲ្យក្រុម Bayern Munich ខ្ចីជើង James Rodriguez កាលពីរដូវក្តៅកន្លងមក បន្ទាប់ពីកីឡាកររូបនេះ មិនសូវបានលេងឲ្យក្រុម Real Madrid កាលពីរដូវកលមុនកន្លងមក។ យ៉ាងណាវិញ James Rodriguez ចាប់ផ្តើមលេងឡើងជើងយ៉ាងខ្លាំង​ជាហេតុធ្វើឲ្យ ក្រុម Real Madrid សម្លឹងឃើញក្នុងការនាំ​យកកីឡាកររូបនេះត្រឡប់មកវិញ ស្របពេលដែលក្លិបកំពុងត្រូវការកីឡាករបន្ថែមយ៉ាងសំខាន់ផងនោះ។

គួរបញ្ជាក់ផងដែរថា ការកោះហៅ James Rodriguez ត្រឡប់មកវិញនេះដែរ​​ មិនខុសពីលើកមុនឡើយ ដែល Real Madrid បាននាំយក Alvaro Morata ពី Juventus មកវិញឡើយ ក្រោយពី Morata បង្ហាញទម្រង់លេងយ៉ាង​ល្អ នៅក្លិបកំពូលអ៊ីតាលី។ ដូច្នេះហើយ ការកោះហៅ James Rodriguez ពី Bayern Munich ត្រឡប់មកវិញនេះដែរ អាចធ្វើឲ្យក្រុម Real Madrid ប្រសើរជាងមុន ខណ:ម្ចាស់ស្បែកជើងមាស World Cup ២០១៤ នៅប្រេស៊ីលរូបនេះ ចាប់ផ្តើមលេងបានយ៉ាងល្អវិញ​ហើយ ក្រោយការបង្ហាញខ្លួនជាមួយក្រុម Bayern Munich ។

មតិយោបល់