ព័ត៌មានកីឡា

តោះមកទស្សនាវីដេអូ បឹងកេត នឹង Lao Toyota FC វគ្គជម្រុះ AFC Cup 2018 ជើងទី ២

កាលពីម្សិលមិញ ក្រុមបាល់ទាត់ បឹងកេត បានយកឈ្នះ Lao Toyota FC ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី ២ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2018 នាកីឡដ្ឋានជាតិឡាវ Lao National Stadium ខណ:ដែលជើងទី ១ លទ្ធផលស្មើគ្នា ៣ ទល់ ៣ ដូច្នេះក្រុមដំណាងកម្ពុជា ត្រូវឡើងទៅកាន់ពូល F ជាបន្តទៀត។

ក្នុងការទទួលជ័យជម្នះលើម្ចាស់ផ្ទះ Lao Toyota FC នឹងជួយឲ្យ បឹងកេត កក់កៅអីឡើងទៅវគ្គបែងចែកពូលនេះ បន្ទាប់ពីខ្សែប្រយុទ្ធចាស់វស្សា ឃួន ឡាបូរ៉ាវី រកបានមួយគ្រាប់នៅនាទីទី ៦១ ដូច្នេះកីឡាករវ័យ ៣១ ឆ្នាំរូបនេះ ជាអ្នកជួយឲ្យក្រុមជើងឯកក្របខ័ណ្ឌលំដាប់ទី ១ កម្ពុជា ៣ រដូវកាល ឆ្លងផុតវគ្គជម្រុះនេះចំនួន ២ ឆ្នាំជាប់ៗគ្នា។

សូមបញ្ជាក់ថា បឹងកេត នឹងត្រូវឡើងទៅកាន់ពូល F នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Cup 2018 រួមមានក្រុម Ceres–Negros (ហ្វីលីពីន), Home United (សិង្ហបុរី) នឹង Shan United (មីយ៉ាន់ម៉ា)៕

ខាងក្រោមនេះជាវីដេអូហាយឡាយរវាង បឹងកេត នឹង Lao Toyota FC ៖

//www.youtube.com/watch?v=JNAFleJIkLI

មតិយោបល់