ព័ត៌មានកីឡា

Bayshuayi បង្ហាញខ្លួនលើកដំបូងឲ្យ Dortmund ពិតជាមិនខកបំណងឡើយ

ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Micky Batshuayi ពិតជាមិនធ្វើឲ្យក្រុម Dortmund ខកបំណងឡើយ ដោយកីឡាករស្បែកខ្មៅរូបនេះ ស៊ុតបាន២គ្រាប់ និងបោះបាល់១គ្រាប់ឲ្យ មិត្តរួមក្រុមទាត់បញ្ចូលទី។

ជាក់ស្តែងណាស់ ការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Dortmund ពិតជាធ្វើបានយ៉ាងល្អ សម្រាប់ខ្សែប្រយុទ្ធ Micky Batshuayi ដែលក្លិបអាឡឺម៉ង់​មួយនេះ បានខ្ចីជើងពីក្រុមតោខៀវ Chelsea ក្រោយពីលក់ Aubameyang ឲ្យក្រុមកាំភ្លើងធំ Arsenal ។ ក្នុងនោះដែរ Batshuayi បានជួយឲ្យក្រុម Dortmund ទៅធ្វើស៊ីដល់ដីក្រុម Cologne ក្នុងលទ្ធផល ៣-២ ដែលខ្សែប្រយុទ្ធខ្ចីជើងរូបនេះ ស៊ុតបាន ២គ្រាប់ និងបោះបាល់ឲ្យ Andre Schuerrle ទាត់បាន១គ្រាប់ទៀត។

តាមរយ: ការបង្ហាញខ្លួនលើកដំបូងយ៉ាងល្អនេះ បង្ហាញឲ្យឃើញថា ក្រុម Dortmund ពិតជាមិនខកបំណងឡើយ ក្រោយការលក់ខ្សែប្រយុទ្ធមុតស្រួច Aubameyang ទៅឲ្យក្រុម Arsenal ខណ: Micky Batshuayi គឺជាក្តីសង្ឃឹមថ្មី របស់ក្រុម Dortmund នៅរដូវកាលនេះ។

https://www.youtube.com/watch?v=tKIHoXYY71A

មតិយោបល់