ព័ត៌មានកីឡា

Man Utd បន្តក្តីសង្ឃឹម Premier League ខណៈ Alexis Sanchez ពិតជាទិញមកមិនខុសបំណងឡើយ

ក្រុមបីសាចក្រហម Manchester United កំពុងតែមានក្តីសង្ឃឹមឡើងវិញបន្តិចហើយ ក្រោយពីឈ្នះក្រុម Huddersfields Town ២-០ យប់មិញនេះ ស្របពេលដែលក្រុម Manchester City បានត្រឹមស្មើជាមួយ Burnley ១-១ នោះ។

យ៉ាងណាវិញនោះ បើយើងក្រឡេកមើលខ្សែប្រយុទ្ធចំណូលថ្មី Alexis Sanchez វិញ ពិតជាបង្ហាញទម្រង់លេងបានយ៉ាងល្អ សាកសមទៅនឹងតម្លៃពលកម្ម ដែល Man Utd បានផ្តល់ដល់កីឡាកររូបនេះណាស់ ថ្វីបើទាត់បាល់ ១១ ម៉ែត្រមិនចូល តែ Sanchez អាចកែប្រែស្ថានការណ៍បានយ៉ាងល្អមកវិញ។ ទម្រង់លេងរបស់ Sanchez យប់មិញនេះ ពិតជាល្អ ខណ:ខ្សែការពាររបស់ក្រុម Huddersfields Town ពិបានយ៉ាងខ្លាំងក្នុងការចាប់កីឡាករឈីលីរូបនេះ។ ម្យ៉ាងវិញទៀតនោះ Alexis Sanchez ហាក់ដូចជាវេទនាច្រើនក្នុងការប្រកួតនេះ ដោយតែងតែត្រូវបានកីឡាករ​របស់ក្រុម Huddersfields Town ធ្វើឲ្យដួលជានិច្ច។

គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Manchester United បានយកឈ្នះក្រុម Huddersfields Town ២-០ ដែលស៊ុតបានដោយ​ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku នៅនាទីទី៥៥ ដោយការបញ្ជូនរបស់ Juan Mata និងការស៊ុតរបស់ Alexis Sanchez ក្រោយពីកីឡាកររបនេះ ទាត់បាល់ពិន័យ ១១ ម៉ែត្រមិនចូលតែអាចរត់ទៅថែមបញ្ចូលទីបានវិញ នៅនាទីទី ៦៨ ។

//www.youtube.com/watch?v=NcIY_2yBKus

មតិយោបល់