ព័ត៌មានកីឡា

តម្លៃខ្លួន ២២២លានអឺរ៉ូ មិនត្រឹមពូកែអូសបាល់ស៊ុត តែការទាត់បាល់ Free Kick ក៏មិនចាញ់ Leo Messi ឡើយ

ក្រុម Paris Saint Germain ពិតជាចំណាយលុយច្រើន មិនខកបំណងឡើយ ក្នុងការនាំយកខ្សែប្រយុទ្ធបរេស៊ីល Neymar ពីក្រុម Barcelona កាលពីរដូវក្តៅ​កន្លងមកនេះ។

ជាការពិតណាស់ មិនត្រឹមតែពូកែញ៉ាក់បាល់, អូសបាល់ស៊ុត និងបណ្តើរបាល់ប្រកបដោយបច្ចេកទេសផ្សេងៗឡើយនោះ ខ្សែប្រយុទ្ធដ៍មានប្រជា​ប្រិយភាព Neymar JR នៅមានសមត្ថភាពស៊ុតបាន​ Free Kick យ៉ាងល្អ មិនចាញ់តារាឆ្នើម Lionel Messi របស់ក្រុម Barcelona ឡើយ។ ក្នុងនោះដែរ​ Neymar​ បានរកគ្រាប់បាល់១គ្រាប់ ឲ្យក្រុម Paris Saint Germain ក្នុងចំណោម៣គ្រាប់ដែលក្លិបកំពូលបារាំងមួយនេះ បានទម្លាយសំណាញ់ទី​ក្រុម Lille ដែលជាការស៊ុត Free Kick យ៉ាងអស្ចារ្យរបស់កីឡាករប្រេស៊ីលរូបនេះ។ វាមិនមែនជាលើកដំបូងឡើយ ដែល Neymar ស៊ុត Free Kick ចូលតាំងពីការ​ផ្លាស់មកកាន់ Paris Saint Germain នោះ ដោយ Neymar ស៊ុតចូលប៉ុន្មានលើកមកហើយ ដោយការទាត់បាល់ Free Kick នេះ។

ម្យ៉ាងវិញទៀត Neymar គឺជាកីឡាករ ដែលពូកែទាត់បាល់ Free Kick នេះ តាំងពីនៅក្រុម Barcelona មកម្លេះ ហើយក៍ធ្លាប់ទម្លាយសំណាញ់ទី តាមរយ:​ការទាត់បាល់បែបនេះ បានជាច្រើនលើកផងដែរ។ ក៍ប៉ុន្តែ នៅ Barcelona ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មិនសូវមានឱកាសទាត់បាល់ Free Kick ញឹកញាប់ឡើយ ព្រោះត្រូវប្រឈមនឹងការប្រជែងជាមួយកំពូលខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ដែលជាអ្នករ៉ាប់រងការទាត់បាល់ Free Kick ។

ដូច្នេះហើយ ក្រុម Paris Saint Germain មិនចំណាយលុយច្រើនអត់​ប្រយោជន៍ក្នុងការទិញយក Neymar ឡើយ ព្រោះថាកីឡាកររូបនេះ មានសមត្ថភាព ពហុជំនាញសម្រាប់ការពង្រឹងក្លិប ឲ្យកាន់តែប្រសើរឡើង។

https://www.youtube.com/watch?v=QoQb6lP4KJM

មតិយោបល់