ព័ត៌មានកីឡា

Ramsey ស៊ុត Hat trick, Mkhitaryan បញ្ជូនបាល់បីគ្រាប់ ខណៈ Aubameyang ស៊ុតបានគ្រាប់ដំបូង

ក្រុមកាំភ្លើងធំ Arsenal បានស្រង់ដើមឡើងវិញហើយ ដោយបានបំបាក់ក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ បន្ទាប់ពីចាញ់ក្រុម Swansea ៣-១ កាលពីដើមសប្តាហ៍កន្លងមក។

យ៉ាងណាវិញនោះ បើក្រឡេកមើលទៅលើកីឡាករចំណូលថ្មី ទាំងពីររូប ដែលលោក​ Arsene Wenger បានដាក់ឲ្យលេងក្នុងជម្រើស ១១ នាក់ដំបូងរួមមាន Henrick Mkhitaryan និង Pierre-Emerick Aubameyang វិញ សុទ្ធសឹងតែបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតនេះ។ ក្នុងនោះដែរ Mkhitaryan បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលដល់ទៅ៣​គ្រាប់ ក្នុងចំណោម ៥ គ្រាប់ ដែល Arsenal ទម្លាយសំណាញ់ទីក្រុម Everton ស្របពេលដែល Aubameyang រកបានគ្រាប់ដំបូងឲ្យ Arsenal ក្នុងការបង្ហាញ​ខ្លួនលើកដំបូងឲ្យក្លិប ខណ:កីឡាករ Aron Ramsey រកបាន Hat trick ក្នុងការប្រកួតនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ៥គ្រាប់របស់ Arsenal រកបានដោយ Aron Ramsey ៣គ្រាប់​ ដោយស៊ុតបាននៅនាទីទី៦, ១៩ និង ៧៤, Laurent Koscielny នៅនាទីទី១៤ និង Pierre-Emerick Aubameyang នៅនាទីទី ៣៧ ។ ចំណែកក្រុម Everton វិញ អាចរកបានត្រឹម ១ គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Dominic Calvert-Lewin នៅនាទីទី ៦៤ ។

https://www.youtube.com/watch?v=irJwEl2KEno

មតិយោបល់