ព័ត៌មានកីឡា

លេងម៉ាកហ្នឹង សង្ស័យចប់ក្រោមថ្វីដៃ PSG ទៀតមិនដឹង

នេះគឺជាការប្រកួតមិនល្អទៀតឡើយ សម្រាប់ក្រុម​ Real Madrid ដែលលេងបាន​ត្រឹមស្មើគ្នា ២-២ ជាមួយក្រុម Levante យប់មិញនេះ ដែលកាន់តែពិបាកសម្រាប់​ក្រុមមួយនេះ ទាំងការប្រជែងពាន និងការដណ្តើមតំណែង Champion League រដូវកាលក្រោយ។

Real Madrid ចាប់ផ្តើមធ្លាក់ទម្រង់លេង ឡើងវិញហើយ បើទោះបីជាក្កិបយក្សអេស្ប៉ាញមួយនេះ បានដាក់កីឡាករលេងពេញជើងវិញ​ហើយ​ក៍ដោយ តែមិនអាចយក៣ពិន្ទុបានដដែល ពីក្រុម Levante ។ ជាក់ស្តែងណាស់ Real Madrid បានភ្លាត់ស្នៀតមកស្មើនៅចុងម៉ោងទៅហើយ ដែលជារឿងដ៍សោកស្តាយបំផុតសម្រាប់ក្រុម ជើងឯកចាស់មួយនេះ។ Real Madrid បានធ្វើការនាំមុខមុន តាំងពីនាទីទី ១១ ដោយការតែតបញ្ចូលទីរបស់កីឡាករអេស្ប៉ាញ Sergio Ramos ក៍ប៉ុន្តែត្រូវបានក្រុមម្ចាស់ផ្ទះ Levante តាមស្មើមកវិញនៅនាទីទី ៤២ តាមរយ:​ការស៊ុតរបស់កីឡាករ Emmanuel Boateng ។

ឈានចូលដល់តង់ទី ២ ក្រុម Real Madrid បានបន្តដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះដដែល ដោយអាចរកបាន ១ គ្រាប់ នាំមុខសារជាថ្មី ស៊ុតបញ្ចូលទីដោយខ្សែបម្រើអេស្ប៉ាញ Isco នៅនាទីទី ៨១ ។ យ៉ាងណាវិញ ក្តីសង្ឃឹម ៣ពិន្ទុ របស់ Real Madrid បានរលាយសាបសូន្យ ទៅវិញ ដោយនៅនាទីទី ៨៩ កីឡាករ Giampaolo Pazzini បានស៊ុតតាមស្មើឲ្យក្រុម​ Levante វិញដោយបញ្ចប់លទ្ធផល ៩០ពេញ ២-២ ។

ដូច្នេះហើយ នេះគឺជារឿងមិនល្អឡើយ សម្រាប់ Real Madrid ដែលត្រៀមទទួលក្រុម Paris Saint Germain នៅយប់រំលងអាធ្រាត្រថ្ងៃពុធខាងមុខនេះ ខណ: Paris Saint Germain បានបំបាក់ក្រុម Lille ក្នុងលទ្ធផល ៣-០ ក្នុងយប់ជាមួយ Real Madrid នេះដែរ។

https://www.youtube.com/watch?v=U6b_QeukGuk

មតិយោបល់