ព័ត៌មានកីឡា

កែវ សុខផេង ជួយក្លិបថ្មីទទួលបាន ៣ ពិន្ទុ ក្នុងការបង្ហាញខ្លួនផ្លូវការលើកដំបូង(វីដេអូ)

ក្រុមបាល់ទាត់ PKNP FC បានយកឈ្នះក្រុម Negeri Sembilan FA ដោយលទ្ធផល ១ ទល់ ០ កាលពីម្សិលមិញ ក្នុងជំនួបលើកដំបូងនៃក្របខ័ណ្ឌលំដាប់ទី ១ របស់ប្រទេសម៉ាឡេសុី (Liga Super Malaysia) នាកីឡដ្ឋាន Perak Stadium ។

គ្រាប់បាល់ជ័យជម្នះ ១ គ្រាប់ របស់ក្រុមម្ចាស់ផ្ទះនេះដែរ រកបានកីឡាករ កែវ សុខផេង ដោយការទាត់ច្រលោះជើងអ្នកចាំទីយ៉ាងល្អ ខណ:ដែលនេះគឺជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់គេ។ ស្របពេលដែលក្រុមភ្ញៀវ ដែលជាក្លិបថ្មីរបស់កីឡាករកម្ពុជា ប្រាក់ មន្នីឧត្តម ដែលទើបចុះកិច្ចសន្យា មិនមានគ្រាប់បាល់ឡើយ។

//www.youtube.com/watch?v=1f7a1QAOvt0

មតិយោបល់